ផលិតផលនេះមានឈ្មោះកូដ Roma មានទំហំអេក្រង់ 10 inch កំរិតពន្លឺខ្ពស់ 2.560 x 1.600 pixel
រួមជាមួយ CPU Exynos 5 ល្បឿន 1,7 GHz។
តាមប្រភពពីTechblog បានបញ្ជាក់ថា ឧបករណ៍កំពុងត្រូវបាន Samsung ស្រាវជ្រាវផលិត នឹង
ជា Version "បងប្អូន" ជាមួយនឹង Nexus 10 ប៉ុន្តែប្រើ Interface TouchWiz។ ចំនុចខុសប្លែកមួយ
ចំនួនដែលគួរឲ្យកត់សំគាល់គឺ ឧបករណ៍មានរន្ធសំរាប់ដាក់មេម៉ូរីក្រៅ និង Support 4G LTE។
បណ្តាព័ត៌មានជាជំហានដំបូងបានឲ្យដឹងថា Samsung Roma បំពាក់អេក្រង់ទំហំ 10,1 inch កំរិត
ពន្លឺ 2.560 x 1.600 pixel នឹងកំរិត Pixel ឡើងដល់ 299 ppi។ Hardware របស់ឧបករណ៍នេះ ក៏ល្អ
គួរសមជាមួយ CPU Exynos 5 dual core ល្បឿន 1,7 GHz (អាចមានការផ្លាស់ប្តូរ ពេលបង្ហាញខ្លួន)
RAM 2 GB, មេម៉ូរីក្នុង 16 GB អាចបន្ថែមមេម៉ូរីក្រៅបាន តាមរយះកាត microSD ដល់ 128 GB។
នៅផ្នែកខាងក្រោយ គឺជាកាមេរ៉ា 5 megapixel ក្នុងពេលដែលកាមេរ៉ាមុខមានទំហំ 1,9 megapixel
សំរាប់ Video Call។
ផលិតផលនេះមានខ្នាតប្រវែង 257 x 177,7 x 8,4 mm និងទម្ងន់ 583 g។ ថ្មរបស់វាមានទំហំ 9.000
mAh។ Samsung Roma នឹងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 4.2 ពេលបង្ហាញខ្លួន។
នៅមិនទាន់មានព័ត៌មានស្តីពីតំលៃ ក៏ដូចជាថ្ងៃបង្ហាញខ្លួនជាផ្លូវការ របស់ឧបករណ៍នេះឡើយ៕
ដោយ៖ សិលា
ប្រភព៖ VE