CamNews

យល់ដឹង 

ភាពខុសគ្នារវាងប្រពន្ធ និងសង្សារ

បុរសនៅក្នុងពិភពលោកនេះ អ្នកណាក៏មានសង្សារ ឬប្រពន្ធ ជាងនេះទៅទៀតក៏មានបុរស
មួយចំនួនមានប្រពន្ធរួចហើយតែនៅឆ្លៀតឱកាសយកសង្សារមួយ ឬពីរថែមទៀត។ ប្រសិន
អ្នកគឺជាបុរសមួយរូបធ្លាប់ឆ្លងកាត់រឿងរ៉ាវបែបនេះ នោះអ្នកប្រាកដជាបានដឹង និងទទួល
ស្គាល់នូវអ្វីដែលនឹងរៀបរាប់ដូចខាងក្រោម ​​។

តាមពិត ពួកនាងជាស្ដ្រីដូចគ្នា ប៉ុន្ដែសកម្មភាពរបស់ពួកនាងមានភាពខុសគ្នាគួរអោយកត់
សំគាល់។
ខាងក្រោមនេះ យើងសូមលើកឡើងនូវប្រការខុសប្លែកគ្នាមួយចំនួនរវាងនារីជាប្រពន្ធ និង
នារីជាសង្សារ ៖


១/ សង្សារចូលចិត្ដបបួលយើងដើរលេងយប់ តែប្រពន្ធតែងបង្ខំអោយយើងឆាប់មកផ្ទះ។

២/ ប្រពន្ធនាំយើងទៅផ្ទះពុកម្ដាយ ឯសង្សារចង់នាំយើងទៅផ្សារទំនើប។

៣/ សង្សារចង់អោយយើងស្លៀកពាក់ស្អាត តែប្រពន្ធចង់អោយយើងស្លៀកពាក់ល្អ។

៤/ សង្សារចូលចិត្តអោយយើងទិញអំណោយជូននាង ចំណែកប្រពន្ធចូលចិត្តអោយយើង
ទិញសម្ភារៈប្រើក្នុងផ្ទះ។

៥/ ពេលយើងទិញអ្វីមួយ ប្រពន្ធតែងសួរតម្លៃ រីឯសង្សារសួរថា ថ្ងៃណាទើបបានរបស់ថ្មី
បន្ទាប់ទៀត។

៦/ ទៅទេសចរណ៍ផ្លូវឆ្ងាយ ប្រពន្ធទន្ទឹងចង់អោយដល់ថ្ងៃត្រឡប់ តែសង្សារខ្លាចថ្ងៃនោះ
ណាស់។

៧/ ប្រពន្ធរអ៊ូពេលបានឃើញមិត្តភ័ក្ដរបស់ប្ដី ចំណែកសង្សាររអ៊ូពេលយើងលាក់មិត្តភ័ក្ដ។

៨/ ប្រពន្ធគំរាមលែងលះ ឯសង្សារគំរាមរៀបការ។

៩/ សង្សារចូលចិត្តទៅមើលកុន តែប្រពន្ធចូលចិត្តទៅផ្សារ។

១០/ ប្រពន្ធពិនិត្យមើលកាបូបលុយយើង រីឯសង្សារបង្ហាញកាបូបរបស់នាងអោយយើង
មើល។

១១/ ពេលយើងនិយាយថា ខ្លួនជាបុរសអស្ចារ្យ ប្រពន្ធមិនជឿ តែសង្សារធ្វើជាជឿ។

១២/ ថ្ងៃបុណ្យនៃក្ដីស្រឡាញ់ យើងដើរជាមួយប្រពន្ធ ចំណែកសង្សារដើរជាមួយបុរសណា
នោះមានតែខ្មោចទើបដឹង។

១៣/ ប្រពន្ធសរសើរថាយើងសុខភាពល្អ តែសង្សារសរសើរថាយើងសង្ហារ។

១៤/ សង្សារនាំយើងទៅផឹកស្រា ចំណែកប្រពន្ធនាំយើងទៅពេទ្យបន្ទាប់ពីផឹកស្រា។

១៥/ ប្រពន្ធតែងនិយាយពីរឿងអតីតកាល ឯសង្សារតែងនិយាយពីអនាគត។

១៦/ ពេលនាំគ្នារត់ក្រោមទឹកភ្លៀង សង្សារនិយាយថាបែបនេះពិតជារ៉ូមែនទិច ប៉ុន្ដែប្រពន្ធ
និយាយថា ពិតជាឆ្កួត។

១៧/ ប្រពន្ធចូលចិត្តក្រោកពីព្រលឹម ចំណែកសង្សារចូលចិត្តដេកដល់ថ្ងៃចាំងគូថ។

១៨/ សង្សារចូលចិត្តយកអាវយើងពាក់ តែប្រពន្ធចូលចិត្តយកអាវយើងទៅបោក។

១៩/ ពេលយើងដេកពេទ្យ ប្រពន្ធយកបាយមកអោយហូត ចំណែកសង្សារយកផ្កាមក
អោយមើល។

២០/ ពេលយើងស្រវឹង ប្រពន្ធរអ៊ូ ឯសង្សារស្រវឹងដូចយើង។

២១/ យើងហៅប្រពន្ធថា យាយប៉េះ តែហៅសង្សារថាអូនសំឡាញ់។

២២/ ដើរជាមួយសង្សារ ពេលឃើញប្រពន្ធ យើងគេចចេញ ប៉ុន្ដែដើរជាមួយប្រពន្ធ ពេល
ឃើញសង្សារយើងសើចដោយអាថ៌កំបាំង។

២៣/ ជាមួយសង្សារយើងមិនស្ដាយប្រាក់ តែជាមួយប្រពន្ធយើងមិនស្ដាយរាងកាយ៕

ដោយ​ ៖ សូរីយ៉ា
ប្រភព ៖ ve

Tags: familylovewife