ការប្រកួតរវាងក្រុមជំរើសជាតិអេស្បាញ និងបារាំង មានភាពតានតឹងតាំងពីនាទីដំបូងនៃ
ការប្រកួត។
ជាមួយនឹងទំរង់លេង tiqui-taca របស់ក្រុមជំរើសជាតិអេស្បាញ, បារាំងបានជ្រើសរើសការលេង
ទប់ និងវាយបកពេលមានឱកាស។ ការដែលប្រើប្រាស់កីឡាករជាច្រើនលេងទប់ ក្រុមជំរើសជាតិ
បារាំងពុំមានគ្រាប់បាល់គ្រោះថ្នាក់ណាទៅលើអេស្បាញឡើយ។ ការលេងទប់នោះទៀតសោតក៏
មិនសូវមានប្រសិទ្ធិភាពទៀត ពោលគឺនៅនាទីទី19 អេស្បាញរកគ្រាប់បាល់នាំមុខបាន ដោយកី-
ឡាករ Alonso ។
Alonso រកបានគ្រាប់បាល់នាំមុខឲ្យអេស្បាញ
ចូលដល់តង់ទី2 ទំរង់លេងរបស់បារាំងមានការផ្លាស់ប្តូរច្រើន។ ក្រុមកីឡាករបារាំងបានដាក់សំ-
ពាធយ៉ាងច្រើនទៅលើសំណាញ់អេស្បាញ។ ក្នុងពេលនោះក្រុមជំរើសជាតិបារាំងមិនបានលេង
ទប់ទៀតឡើយ ដែលកត្តានេះ បានធ្វើឲ្យអេស្បាញនៅតែមានឱកាសស៊ុតបាល់ដ៏គ្រោះថ្នាក់ដ-
ដែល។ ជាក់ស្តែង នៅនាទីបន្ថែមចុងតង់ទី2 អេស្បាញរកបានគ្រាប់បាល់មួយគ្រាប់បន្ថែមទៀត
ដោយការស៊ុតបាល់ Penalty របស់ Alonso។
ជាមួយនឹងជ័យជំនះនេះ អេស្បាញនឹងប៉ះជាមួយពរទុយហ្គាល់ នៅវគ្គជំរុះពាក់កណ្តាលផ្តាច់ព្រាត់
ខាងមុខនេះ៕
គ្រាប់បាល់ទីមួយ របស់ Alonso
គ្រាប់បាល់ទីពីរ របស់ Alonso
លទ្ធផល៖ អេស្បាញ-បារាំង (2-0)
រកបានគ្រាប់បាល់៖ Alonso (19, 90+1)
កីឡាករចូលប្រកួត៖
អេស្បាញ: Casillas - Arbeloa, Ramos, Pique, Alba - Busquets, Alonso - Iniesta, Xavi, Silva -
Fabregas
បារាំង: Lloris - Reveillere, Koscielny, Rami, Clichy - Debuchy, Cabaye, M'Vila, Malouda,
Ribery - Benzema
ដោយ៖ សិលា
ប្រភព៖ 24h