ព្រឹកព្រលឹមថ្ងៃទី ២៤ នៅពេលពិភពលោកកំពុងត្រេកអរជាខ្លាំង ដោយ NASA បានរកឃើញ
ផែនដីទីពីរ ប្រទេសចិនឯណោះវិញ ក្រុមវិស្វករក៏កំពុងតែដំឡើងកែវយឹតរលកវិទ្យុធំបំផុតក្នុង
ពិភពលោក ដោយសង្ឃឹមថា នឹងអាចរកឃើញមនុស្សក្រៅភព។
កែវយឹតរលកវិទ្យុនេះ មានទំហំស្មើនឹងតារាងបាល់ទាត់ចំនួន ៣០ មានទីតាំងនៅក្នុងជ្រលងភ្នំ
មួយក្នុងខែត្រ Guizhou ប្រទេសចិន។ បច្ចុប្បន្ន ក្រុមវិស្វករកំពុងដំឡើងផ្ទាំងកែវឆ្លុះ ដែលមាន
មុខកាត់ ៥០០ម៉ែត្រ ប្រើប្រាស់កែវឆ្លុះចំនួន ៤៤៥០ផ្ទាំង។
កែវយឹតយក្ស មានឈ្មោះថា FAST នេះ នឹងដណ្ដើមយកតំណែងលេខមួយពីកែវយឹត Arecibo
Observatory នៅ Puerto Rico ដែលមានមុខកាត់ ៣០០ម៉ែត្រ។ លោក Nan Rendong អគ្គ
នាយកនៃគម្រោង FAST របស់ចិន ឱ្យដឹងថា កែវយឹតរលកវិទ្យុនេះ ក៏អាចទទួលបានរលក
សញ្ញាដែលមានកម្រិតខ្សោយបំផុតផងដែរ។
បច្ចុប្បន្ន គ្រោងរបស់វា ត្រូវបានគេដាក់នៅលើផ្ទៃដីរួចរាល់ហើយ។ ក្រុមវិស្វករប្រើប្រាស់ខ្សែ
កាបរាប់មិនអស់ ដើម្បីជាជំនួយ។ ក្រៅពីនេះ តំបន់ទេសចរណ៍មួយនៅលើកំពូលភ្នំ នឹងត្រូវ
បានគេបង្កើតឡើង ដើម្បីទទួលទេសចរមកទស្សនា នាពេលឆាប់ៗខាងមុខ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ RT/ndtv