CamNews

ទូរស័ព្ទ 

ការកុម្មង់ទិញ Galaxy S IV ខ្ពស់ជាង 4ដង ប្រៀបនឹង S III

Carphone Warehouse, ហាងលក់ទូរស័ព្ទរាយមួយនៅប្រទេសអង់គ្លេស បានឲ្យដឹងថា ក្រោយ
រយះពេលដែល Galaxy S IV បានបង្ហាញជាផ្លូវការតែបីថ្ងៃប៉ុណ្ណោះ ចំនួននៃការកុម្មង់ទិញរបស់
គេបានឡើងយ៉ាងសម្បើមដល់ទៅ 446%។
Graham Stapleton, ម្ចាស់ហាងខាងលើបានឲ្យដឹង
ថា
: "Galaxy S III ធ្លាប់បានបំបែកឯកត្តកម្មពីបរិមាណនៃការលក់ចេញនេះ កាលពីឆ្នាំមុន ហើយ
ដែលពិបាកនឹងមានផលិតផលផ្សេងបំបែកបានទៀត។ ប៉ុន្តែ S IV បានបង្ហាញឲ្យដឹងថា វាមិន
គ្រាន់តែ ជាជំហានរីកចម្រើនយ៉ាងខ្លាំងនៅក្នុងស៊េរីឧបករណ៍ Galaxy ប៉ុណ្ណោះទេ វាថែមទាំង
មានឥទ្ធិពលទាក់ទាញអ្នកប្រើប្រាស់ ពីបណ្តាប្រព័ន្ធប្រតិបត្តិការផ្សេងៗ មកប្រើ Android ទៀត
ផង"។

ក្នុងនោះ ហាងមួយផ្សេងទៀតនៅអង់គ្លេសដែរគឺ Phones 4U បានឲ្យដឹងថា គ្រាន់តែរយះពេល
48 ម៉ោងក្រោយពេល Galaxy S IV អនុញ្ញាតឲ្យធ្វើការកុម្មង់ទិញ ស្មាតហ្វូននេះ ទទួលបានការ
កុម្មង់ទិញច្រើនជាង S III ដល់ទៅ 40%។ ជាក់ស្តែងបច្ចុប្បន្ន ចំនួននៃការកុម្មង់ទិញជាក់លាក់
របស់ S IV នៅមិនទាន់បានបណ្តាហាងលក់រាយទាំងនោះ បង្ហាញច្បាស់លាស់ទេ។

បើតាមការកំនត់ Galaxy S IV នឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី 26 ខែមេសា នៅសហរដ្ឋអាមេរិច
និងដើមឧសភា នៅប្រទេសវៀតណាម។ តំលៃលក់នៃស្មាតហ្វូននេះ នៅមិនទាន់បានបង្ហាញឲ្យ
ដឹងនៅឡើយ ប៉ុន្តែបើតាមប្រភពផ្សេងៗពេលមុនៗ បានឲ្យដឹងថា S IV អាចដាក់លក់ក្នុងតំលៃ
ចាប់ពី 579 USD។

Samsung មិនបានបញ្ជាក់ព័ត៌មានអ្វីទាំងអស់ស្តីពីចំនួន Galaxy S IV បានធ្វើការកុម្មង់ទិញ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Galaxy S4 S III order samsung hightech