រថភ្លើងមួយខ្សែបានបុកស្ថានីយ៍រថភ្លើងមួយនៅរដ្ឋធានី Buenos Aires របស់ Argentina កាល
ពីម្សិលមិញ បណ្ដាលអោយមនុស្សស្លាប់ចំនួន ៥០នាក់ និង ៦០០នាក់ផ្សេងទៀតរងរបួស។
កន្លែងកើតហេតុនៅ Buenos Aires
ប្រភពព័ត៌មានបានអោយដឹងថា នេះគឺជាគ្រោះថ្នាក់រថភ្លើងសាហាវបំផុតនៅ Argentina ក្នុង
អំឡុងពេល ៤០ឆ្នាំមកនេះ។
ខ្សែរថភ្លើងបានបុកចូលទៅផ្នែកខាងក្រោយនៃស្ថានីយ៍រថភ្លើង Once របស់ Buenos Aires នៅ
ពេលព្រឹតដែលកំពុងមានមនុស្សច្រើន។
រដ្ឋមន្ដ្រីគមនាគមន៍ Argentina លោក JP Schiavi ថ្លែងថា ៖ "យើងយល់ថាប្រព័ន្ធហ្វ្រាំងខាង
ក្រោយរបស់រថភ្លើងនេះមានបញ្ហា"។
ជនរងគ្រោះជាច្រើនបានជាប់គាំងនៅក្នុងបន្ទប់រថភ្លើង
អ្នកដំណើរម្នាក់ឈ្មោះ Ezequiel និយាយប្រាប់ទូរទស្សន៍ក្នុងតំបន់ថា ៖ "រថភ្លើងដឹកអ្នកដំណើរ
ច្រើនហួស ហើយកម្លាំងបុករបស់វាខ្លាំងណាស់"។
Ezequiel អោយដឹងថា ដោយសារមានអ្នករងរបួសច្រើនពេក ក្រុមគ្រូពេទ្យមិនអាចនឹងជួយ
សង្គ្រោះអ្នករបួសធ្ងន់ទាន់ពេលនោះទេ។
ក្រុមអ្នកជួយសង្គ្រោះកំពុងញាប់ដៃញាប់ជើង
សាក្សីម្នាក់បានថ្លែងថា ៖ អ្នកនៅជាប់ក្នុងទូរថភ្លើងនោះបានព្យាយាមវាយបំបែកបង្អួចដើម្បី
ចេញមកក្រៅ ម៉ាស៊ីរថភ្លើងត្រូវខូច ចំណែកអ្នកបើកបរក៏ត្រូវជាប់នៅខាងក្នុង។
យោងតាមការអោយដឹងរបស់លោក Schiavi ខ្សែរថភ្លើងបានបុកទៅនឹងរបងក្នុងល្បឿន
២០គ.ម/ម៉ោង។ ផ្នែកខាងមុខរបស់ម៉ាស៊ីន និងទូនានានៅខាងក្រោយត្រូវខូចស្ទើរតែទាំង
ស្រុង។
រហូតមកទល់នឹងពេលនេះ គ្រោះថ្នាក់ខាងលើបានបណ្ដាលអោយមនុស្សស្លាប់យ៉ាងតិច
៥០នាក់ និងរបួសជាង ៦០០នាក់។ អ្នកនៅមានជីវិតថ្លែងថា មនុស្សជាច្រើនត្រូវស្លាប់ និង
រងរបួសដោយសារដែក និងកញ្ចក់របស់ទូរថភ្លើង។
អគ្គនាយកនៃប្រព័ន្ធសង្គ្រោះបន្ទាន់ផ្នែកសុខាភិបាល Alberto Crescenti បានថ្លែងថា ជនរង
គ្រោះមួយចំនួនដែលនៅមានជីវិត ត្រូវកាត់ដៃ ឬជើង។ គេរំពឹងថា ចំនួននាក់ស្លាប់អាចនឹង
កើនឡើងជាបន្ដបន្ទាប់។
ប្រព័ន្ធផ្លូវរថភ្លើងរបស់ Argentina បច្ចុប្បន្នបានទ្រុឌទ្រោមច្រើន ដែលត្រូវការជួសជុលឡើង
វិញ ចៀសវាងគ្រោះថា្នក់នៅពេលក្រោយទៀត។
ជនរងគ្រោះកំពុងត្រូវបានគេយកចេញ និងដាក់តម្រៀបគ្នានៅក្បែរកន្លែង
កើតហេតុដេក
គួររំឮកថា គ្រោះថ្នាក់រថភ្លើងយ៉ាងសាហាវថ្មីនេះបំផុត ក្នុងប្រវត្ដិសាស្ដ្រចាប់តាំងពីខែ កុម្ភៈឆ្នាំ
១៩៧០ នោះគឺរថភ្លើងមួយខ្សែមានល្បឿនល្បឿនបានបុកជាមួយនឹងរថភ្លើងមួយខ្សែទៀត
នៅជាយក្រុង Buenos Aires បណ្ដាលអោយមានមនុស្សស្លាប់ ២០០នាក់។
ឧទ្ធម្ភាគចក្រត្រូវបានប្រើប្រាស់ដើម្បីដឹកអ្នករបួសទៅកាន់មន្ទីរពេទ្យ
ចំណែកក្នុងឆ្នាំ ២០១១ មនុស្សចំនួន ១១នាក់បានស្លាប់ ខណៈដែលរថភ្លើងមួយខ្សែនៅ
Buenos Aires បុកជាមួយរថយន្ដក្រុងដែលកំពុងឆ្លងកាត់ផ្លូវរថភ្លើង ហើយបន្ទាប់មកក៏បាន
បុករថភ្លើងមួយខ្សែទៀតដែលកំពុងឆ្ពោះទៅកាន់ស្ថានីយ៍៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE