CamNews

ទូរស័ព្ទ ផលិតផលថ្មី 

LG Optimus 3D Cube, Smartphone ដំបូងអាចកែសំរួលវីដេអូ និងរូបភាព 3D បាន

LG ទើបតែបានដាក់បង្ហាញជាផ្លូវការនូវផលិតផលទូរស័ព្ទ Smartphone របស់ខ្លួនប្រភេទថ្មី
មួយទៀតមានឈ្មោះថា Optimus 3D Cube (LG-SU870) ដែលជាកំណែជំនាន់បន្ទាប់របស់
Optimus 3D និងបានចេញលក់កាលពីកំឡុងឆ្នាំកន្លងទៅ។ Optimus 3D Cube មានកំរាស់
ស្តើងជាងកំណែជំនាន់មុនរបស់ខ្លួនជាមួយកំរាស់ត្រឹមតែ ៩,៦មីលីម៉ែត្រប៉ុណ្ណោះបើធៀបជា
មួយកំរាស់ ១០,៩មីលីម៉ែត្ររបស់ Optimus 3D ។ Optimus 3D Cube ត្រូវបានបំពាក់ដោយ
Processor ល្បឿន ១,២GHz ប្រភេទ Dual core និងមានអង្គចងចាំខាងក្នុងទំហំ ១៦GB ។

តាមការអោយដឹងពី LG ថានេះគឺជាប្រភេទទូរស័ព្ទដំបូងគេក្នុងពិភពលោកដែលមានសមត្ថ
ភាពអាចធ្វើការកែសំរួល (Edit) ខ្សែវីដេអូទំរង់ 3D និងរូបភាពបានដោយផ្ទាល់នៅលើ
ឧបករណ៍។ បន្ទាប់មកអ្នកប្រើប្រាស់ក៏អាចមើលឡើងវិញផងដែរនៅលើអេក្រង់ 3D ទំហំ
៤,៣ អ៊ីងដោយមិនចាំបាច់ប្រើវ៉ែនតានោះឡើយ។ កាមេរ៉ាចំនួនពីរនៅផ្នែកខាងក្រោយមាន
resolution ៥ megapixel ដូចៗគ្នាគឺដូចគ្នានឹងកាមេរ៉ារបស់ Optimus 3D ដែរ។ តាមគំរោង
LG នឹងចេញលក់ Optimus 3D Cube នេះនៅខែក្រោយជាមួយប្រព័ន្ធដំណើរការប្រភេទ
Android 2.3 ។ ហើយផលិតផលនេះគឺសំរាប់តែក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធអ៊ីនធើណែត SK
Telecom ក្នុងប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះជាមួយតំលៃ ៨៤៧.០០០វ៉ុនគឺប្រហែល ៧៥២
ដុល្លាអាមេរិកក្នុងមួយគ្រឿង។ លទ្ធភាពជាច្រើនប្រព័ន្ធដំណើរការរបស់ Optimus 3D Cube
នេះនឹងអាចធ្វើការ Update ឡើងទៅកាន់ Android 4.0 ទៀតផង។ ក្រុមហ៊ុនក៏នឹងដាក់បង្ហាញ
វត្តមានផលិតផលថ្មីរបស់ខ្លួននេះនៅក្នុងពិធីតាំងពិព័រណ៌ MWC 2012 ដែលនឹងប្រារព្ធធ្វើ
ឡើងក្នុងសប្តាហ៍ក្រោយនេះផងដែរ។

ស្របពេលជាមួយគ្នានោះ LG ក៏បានបំពាក់អោយ Optimus 3D នូវបច្ចេកវិទ្យា NFC ជាមួយ
មុខងារ Tag Plus (Tag +) ផងដែរ។ Tag + នេះធ្លាប់បានបង្ហាញវត្តមានម្តងរួចមកហើយនៅ
លើទូរស័ព្ទ LG Optimus LTE Tag ដែលត្រូវបានឧទ្ទេសនាមកាលពីពេលថ្មីៗកន្លងមកនេះ។

រូបសណ្ឋានគ្រឹះរបស់ LG Optimus 3D Cube ៖

-ទំហំ៖ ១២៦,៨ x ៦៧,៤ x ៩,៦ mm
-ទំងន់៖ ១៤៨ក្រាម
-អេក្រង់៖ ៤,៣ អ៊ីងM�n h�nh: 4,3", panel ប្រភេទ IPS, resolution ៨០០x ៤៨០
-កំរិតពន្លឺអេក្រង់៖ របប 2D :៥២០ nit; 3D: ២៥០nit
-កាមេរ៉ា៖ កាមេរ៉ាចំនួនពីរទំហំ ៥MP, កាមេរ៉ាមុខមាន resolution ៣០០.០០០ pixel
-អង្គចងចាំខាងក្នុង៖ ១៦GB
-Processor ៖ Dual core ល្បឿន ១,២GHz
-ប្រព័ន្ធប្រតិបត្តិការ៖ Android 2.3 Gingerbread
-មានកម្មវិធីបំលែងពី 2D ទៅជា 3D
-ថ្ម៖ ១៥២០mAh
-មានបច្ចេកវិទ្យាតំណភ្ជាប់ NFC និង LG Tag +
-ទូរស័ព្ទមានពីរពណ៌សំរាប់ជ្រើសរើស៕

ប្រភព៖ Engadget
ដោយ៖ រស្មី

Tags: androidsmartphonenfckoreaandroid 2.3android2.3mobilepostcrossdual-coremobile world congressmwc 20121.2 ghz1.2ghz3d camera3d photo editing3d video editing3dcamera3dphotoediting3dvideoediting4.3-inch5mplg optimus 3d cubelg optimus 3d maxlg taglg tag+lgoptimus3dcubelgoptimus3dmaxlgtaglgtag+maxmobileworldcongressmobileworldcongress2012mwcmwc2012optimusoptimus 3doptimus 3d 2optimus 3d cubeoptimus 3d maxoptimus3doptimus3d2optimus3dcubeoptimus3dmaxsk telecomsktelecomthinnerthinnest