CamNews

បច្ចេកវិទ្យា 

តើទូរទស្សន៍បែបណា ស័ក្តិសមទៅនឹងគេហដ្ឋានទាន់សម័យ?

បច្ចេកវិទ្យា ៖  ភ្នំពេញ (ថ្ងៃ 26 ទី ខែមិថុនា 2015)៖ នៅពេលចាប់ផ្តើមទិញ ឬសង់ផ្ទះ លោកអ្នកតែង ​តែគិតយ៉ាងល្អិតល្អន់​​  ទាក់ទងនឹងទីតាំង ប្លង់ ម៉ូដ និងការរចនា ឲ្យ   មានសោភ័ណភាពស្រស់ស្អាត ដើម្បី​ឲ្យការរស់នៅ ប្រកបដោយភាពរីករាយ និងផាសុកភាព។ ហើយបន្ថែមពីនេះទៀត លោកអ្នកក៏ ចាប់អារម្មណ៍ក្នុង ការជ្រើសរើសសម្ភារៈ  អេឡិចត្រូនិចផ្សេងៗទៀត ដើម្បី  បំពេញនូវសេចក្តីត្រូវការ ប្រចាំថ្ងៃ និងបន្ថែម នូវគុណតម្លៃ ដល់ការរស់នៅជាប្រចាំ។ តើគ្រឿងអេឡិច ត្រូនិកប្រភេទណាដែល អ្នកគួរជ្រើសរើសមក ដាក់នៅក្នុងគេហដ្ឋានដ៏ស្រស់ស្អាតរបស់លោកអ្នក?

រូបភាពពណ៌ធម្មជាតិ  ដ៏ភ្លឺច្បាស់  ត្រជាក់ ភ្នែក នៅលើកញ្ចក់អេក្រង់កោង របស់ទូរទស្សន៍សាមស៊ុង SUHD TV ពិតជាស័ក្តិសមឥតខ្ចោះ ក្នុងទីតាំងពីមុខសាឡុងឈុតដ៏ទន់ល្មើយ ក្នុងបន្ទប់ទទួលភ្ញៀវដ៏ ធំទូលាយ របស់លោកអ្នក។ ដោយសារតែបច្ចេកទេសចុងក្រោយរបស់ទូរទស្សន៍មួយនេះ លោកអ្នក ចំណាយពេល ត្រឹមតែរយៈពេល២វិនាទីប៉ុណ្ណោះ ដើម្បីបើកមើលកម្មវិធីទូរទស្សន៍ និងប្រើប្រាស់ អ៊ីន ធឺណែត ក្នុងពេលតែមួយបានដោយមិនមានការរំខានភ្នែក។

មិនតែប៉ុណ្ណោះ ទូរទស្សន៍សាមស៊ុង SUHD អាចថតទុកដោយ  ស្វ័យប្រវត្តិនូវកម្មវិធី ទូរទស្សន៍ ណា ដែល លោកអ្នកចូលចិត្ត ទោះបីជាអ្នកកំពុងរវល់នៅក្រៅផ្ទះយ៉ាងណាក៏ដោយ។នៅពេលដែលលោក អ្នកកំពុង តែទស្សនាខ្សែភាពយន្តតាមទូរស័ព្ទដៃ លោកអ្នកអាចប្តូរមកទស្សនាខ្សែភាពយន្តនោះ នៅ លើកញ្ចក់ ទូរទស្សន៍សាមស៊ុង SUHD នេះបានយ៉ាងងាយស្រួល និងផ្តល់នូវអារម្មណ៍រំភើបហាក់ដូច ជាទស្សនា រឿងនៅក្នុងរោងកុនយ៉ាងដូច្នេះដែរ។

ជាមួយនឹងបច្ចេកវិទ្យា ណានូគ្រីស្តាល់ និងមានកញ្ចក់កោង អាចទស្សនាបាន ពីគ្រប់ជ្រុងទាំងអស់។ ចំណែកប្រព័ន្ធប្រតិបត្តិការស្តង់ដារ Tizen ដែលផ្តល់នូវការជម្រើសកម្សាន្តដ៏ធំទូលាយ ភ្ជាប់ទំនាក់ ទំនង ឥតព្រំដែនជាមួយមនុស្សជុំវិញពិភពលោក។

ទូរទស្សន៍សាមស៊ុងSUHD នឹងធ្វើឲ្យការសម្រាកក្នុងគេហដ្ឋានរបស់  លោកអ្នកពោរពេញដោយភាព រីករាយ បន្ទាប់ការនឿយហត់ពេញមួយថ្ងៃ។ លើស ពីនេះទៅទៀត អ្នកនឹងមិនរំលងនូវកម្មវិធីកម្សាន្ត ណាមួយ ដែលអ្នកត្រូវការឡើយ។

ជាមួយអត្ថប្រយោជន៍ដ៏សម្បើម  បែបនេះ ក្រុមហ៊ុនសាមស៊ុងអេឡិចត្រូនិច សូមអញ្ជើញលោកអ្នក មក ទស្សនា និង  សាកល្បង ទូរទស្សន៍ដ៏ទំនើបថ្មីបំផុត គឺប្រភេទទូរទស្សន៍សាមស៊ុង SUHDនៅផ្ទះ គំរូ ប្រភេទវីឡា ម៉ូឌឺន  ក្នុង   បុរីអង្គរភ្នំពេញ ដែលនៅជិតកាំកូស៊ីធី ចាប់ពីថ្ងៃនេះ  រហូតដល់ ថ្ងៃទី 10 កក្កដា 2015 ។

លោកអ្នកអាចទស្សនាការដាក់តាំងនូវ   ទូរទស្សន៍ម៉ាក Samsung SUHD TV ជាមួយនឹងផ្ទះគំរូពិតៗ ដែលរំលេចនូវភាពល្អផ្តាច់នៃទូរទស្សន៍មួយនេះ។  សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ទីស្នាក់ ការ លក់ របស់បុរីអង្គរភ្នំពេញ។

 អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូបគ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរ ឲ្យកាន់តែប្រ សើរ​ឡើង​នូវពិភព ទូរទស្សន៍   ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រ  លើតុ ម៉ាស៊ីន ថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ  LTE  ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ ផ្សេងៗ ប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ  LED  ។  យើង មានបុគ្គលិក ចំនួន 307.000 នាក់ នៅទូទំាង 84 ប្រទេសដោយ​មាន​បរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com

ប្រភព ៖ Samsung Cambodia


Tags: Samsung Galaxy Tab Samsung Tablet Cambodia Smartphone Hightech S6 edge SUHD TV