CamNews

កីឡាអន្តរជាតិ 

Man City ឈ្នះ Stoke City ប៉ុន្ដែនៅព្រួយបារម្ភ

បើទោះជាយកឈ្នះលើ Stoke City ៣ ទល់នឹង ០ នៅក្នុងការប្រកួតដំបូងក្នុងឆ្នាំ ២០១៣ ប៉ុន្ដែ
ក្រុមជើងឯក Man City នៅតែមិនទាន់មានអារម្មណ៍ល្អបំផុតនៅឡើយ។

មូលហេតុដំបូងគឺ របួសរបស់ Sergio Aguero។ កីឡាករខ្សែប្រយុទ្ធ ដែលមានតម្លៃខ្លួន ៣៨
លាន ផោនរូបនេះ ត្រូវចាកចេញពីព្រលានបាល់ទាត់មិនយូរប៉ុន្មាន បន្ទាប់ពីបានសុតបញ្ជូលទី
ចុងក្រោយនៃការប្រកួត។


​​                 Man City យកឈ្នះលើ Stoke City តែត្រូវចាញ់ Man Utd ៧ពិន្ទុ

បញ្ហានេះបានកើតឡើងចំពេលដ៏សំខាន់នៃរដូវកាលប្រកួត ទន្ទឹមនឹងនេះ ការដែល កីឡាករពីរ
នាក់បងប្អូន ត្រកូល Toure ក៏មិនអាចបម្រើក្រុមបាល់ទាត់។ Kolo Toure និង Yaya Toure
ត្រូវ   ត្រឡប់មកយកចិត្តទុកដាក់លើក្រុមបាត់ទាត់ Ivory Coast ប្រកួតដណ្ដើមជើងឯកបណ្ដា
​ប្រទេសអាហ្វ្រិក ដែលត្រូវបានធ្វើឡើងក្នុងរយៈពេល ៦សប្ដាហ៍។


​     Aguero គឺជាកីឡាករដែលបានរកគ្រាប់បាល់ច្រើនបំផុត ជូន Man City នៅរដូវកាលនេះ

ជាក់ស្ដែង ជ័យជំនះកាលពីម្សិលមិញ    Man City ត្រូវចាញ់ ៧ពិន្ទុ ធៀ​បនឹង ក្រុម Man Utd
​ដែលបានឈ្នះគូប្រកួត   ៤ ទល់នឹង ០ នៅព្រលាន របស់   Wigan ។      បែបនេះទើបមានគេ
និយាយ​ថា “Man City ឈ្នះតែមិនទាន់មានអារម្មណ៍ល្អបំផុតនៅឡើយ”។      ប៉ុន្ដែយ៉ាងណាក៏
ដោយ ពួកគេក៏បានសុតបញ្ចូលទីចំនួន   ៧គ្រាប់ បន្ទាប់ពីការប្រកួតចំនួន   ២លើកកង្លងមក
ហើយការតស៊ូរបស់កីឡាករក្រុមនេះ ក៏ពិតជាគួរឱ្យសរសើរ។

 

ដោយ ៖ សីហា
ប្រភព ៖ VE


Tags: Man City Stoke City