CamNews

ទូរស័ព្ទ 

Xiaomi ផលិតស្មាតហ្វូន 4-core តម្លៃ ៨០ដុល្លារ ចេញលក់ចាប់ពីខែកុម្ភៈ

ការលេចមុខរបស់ឈីប Leadcore តម្លៃទាប បានជួយដល់បណ្ដាក្រុមហ៊ុន សំចៃបានប្រាក់យ៉ាង
ច្រើន ក្នុងការផលិតស្មាតហ្វូន។ បន្ទាប់ពី Samsung ដល់វេន Xiaomi ដែលប្រើប្រាស់ឈីបនេះ
សម្រាប់ស្មាតហ្វូនថ្មីរបស់ខ្លួន។

Xiaomi នឹង​ផលិត​ស្មាត​ហ្វូន​តម្លៃ ៨០​ដុល្លារ​អាមេរិក ប្រើ​ឈីប LC1860C 4-core

Xiaomi ទើបតែបានឧទ្ទេសនាមនូវស្មាតហ្វូនគុណភាពខ្ពស់មួយ ដែលប្រើ RAM 4GB អេក្រង់
QHD និងប្រូសេសឺរ Qualcomm Snapdragon 810 ថ្មីបំផុត។ នេះគឺជាផលិតផលសំខាន់បំផុត
របស់ក្រុមហ៊ុន Xiaomi សម្រាប់ឆ្នាំ ២០១៥នេះ។ ប៉ុន្ដែ Xiaomi ក៏មិនភ្លេចផលិតផលតម្លៃទាបនោះ
ដែរ។

កាលពីពេលថ្មីៗនេះ ប័ណ្ណបញ្ជាក់កម្មសិទ្ធិបញ្ហា TENAA របស់ចិន បានឱ្យបង្ហាញថា ក្រុមហ៊ុន
Xiaomi ត្រៀមនឹងផលិតស្មាតហ្វូនតម្លៃត្រឹមតែ ៨០ដុល្លារអាមេរិក ប៉ុន្ដែ ប្រើប្រាស់ឈីប Leadcore
LC1860C 4-core ។ ឈីបនេះ ត្រូវបានបង្កើតឡើងដោយប្រើរចនាសម្ព័ន្ធ A7 កម្រិត 2GHz និង
តភ្ជាប់ជាមួយ GPU Mali T628 ។ Leadcore LC1860C មានលទ្ធភាពដំណើរការអេក្រង់ 2K ថត
វីដេអូក្នុងកម្រិតរីសូលូសឹន 1080p ល្បឿន 60fps និងតំណភ្ជាប់ LTE ។

ការ​បង្ហាញ​ខ្លួន​នៃ​ស្មាត​ហ្វូន​គុណ​ភាព​ល្អ តម្លៃ​ទាប​របស់ Xiaomi នឹង​ជួយ​ឱ្យ​ក្រុម​ហ៊ុន​នេះ កាន់​តែ​
ល្បី​ឈ្មោះ

ស្មាតហ្វូនថ្មីតម្លៃ ៨០ដុល្លារអាមេរិក របស់ក្រុមហ៊ុន Xiaomi នឹងត្រូវបានដាក់លក់ក្នុងទីផ្សារ ចាប់
ពីខែកុម្ភៈខាងមុខ។ ព័ត៌មានក្រៅពីនេះ មិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ។

Redmi 1S ជា​ស្មាត​ហ្វូន​តម្លៃ​ទាបបំផុត​នា​បច្ចុប្បន្ន ​របស់ Xiaomi

បច្ចុប្បន្ន ម៉ូដែលស្មាតហ្វូនដែលមានតម្លៃទាបបំផុតរបស់ Xiaomi គឺ Redmi 1S ដែលមានតម្លៃ
ប្រហែល ១៤៩ដុល្លារអាមេរិក។ ការចាប់ដៃជាមួយ Leadcore ក្នុងការផលិតស្មាតហ្វូន ក្រុមហ៊ុន
Xiaomi កំពុងតែបោះថែមមួយជំហានទៀត ដើម្បីគ្រប់គ្រងទីផ្សារស្មាតហ្វូនតម្លៃទាបនៅប្រទេស
ចិន ក៏ដូចជាតំបន់ផ្សេងៗក្នុងពិភពលោក៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Androidheadline


Tags: Xiaomi Leadcore 80 USD ទូរស័ព្ទតម្លៃទាប ចិន