បច្ចុប្បន្ន អ្នកប្រើប្រាស់ Facebook នៅលើឧបករណ៍ iOS អាចប្រើប្រាស់មុខងារកែលំអរូបថត
ដោយស្វ័យប្រវត្ត ហើយនៅពេលខាងមុខ គឺដល់វេនអ្នកប្រើ Android ក៏ដូចជាប្រព័ន្ធប្រតិបត្តិ
ផ្សេងៗ។
ចាប់ពីម្សិលមិញ (ទី ១៧) អ្នកប្រើប្រាស់ Facebook នៅលើបណ្ដាឧបករណ៍ដែលប្រើប្រព័ន្ធ iOS ទទួលបានការបន្ទាន់សម័យបន្ថែមនូវកម្មវិធីថ្មីមួយទៀត ដែលជួយឱ្យពួកគេ កែលំអបណ្ដារូប
ថតមិនច្បាស់ ឱ្យទៅជាច្បាស់ស្អាត មុនពេលបង្ហោះ។
កម្មវិធីខាងលើនេះ នឹងធ្វើការកែលំអពន្លឺ និងពណ៌ ជាដើម របស់រូបថត ដោយស្វ័យប្រវត្ត ដើម្បីធ្វើឱ្យវាមានលក្ខណៈស្រស់ស្អាតជាងរូបថតដើម។ ជាងនេះ អ្នកប្រើប្រាស់ក៏អាចជ្រើសរើសមុខ
ងារចម្រាញ់ ឬថ្លឹងថ្លែង “សម្រស់” របស់រូបថត ដោយប្រើដៃ ដើម្បីទទួលបានរូបថតល្អស្អាត ទៅ
តាមគំនិតរបស់ខ្លួនផងដែរ។ មួយវិញទៀត ប្រសិនពេញចិត្តនឹងរូបថតដើមរបស់ខ្លួន អ្នកនៅតែ
អាចរក្សាភាពដើមរបស់វា ដោយងាយស្រួល។
កម្មវិធីខាងលើរបស់ Facebook ត្រូវបានគេជឿថា ជាការយកតម្រាបតាម Google ក៏ប៉ុន្ដែ កម្មវិធី
នេះ ទើបតែប្រើបាន នៅលើប្រព័ន្ធ iOS ។ ចំណែកអ្នកប្រើប្រាស់ Android ឬ Window Phone
គឺត្រូវរង់ចាំក្នុងពេលដ៏ខ្លីខាងមុខ។
គួររំលឹកថា បណ្ដាញសង្គម Facebook ធ្លាប់បានផ្ដល់នូវឧបករណ៍កែលំអរូបថត មុនពេលបង្ហោះ
ប៉ុន្ដែ ឧបករណ៍នេះ ត្រូវបានគេវាយតម្លៃថា មិនទាន់ល្អ និងមានល្បឿនយឺត បណ្ដាលឱ្យវាហាក់
ត្រូវបានគេមើលរំលង៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ phonearena