បណ្ដាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបំលាស់ឱ្យ Apple ឱ្យដឹងថា ពួកគេកំពុងបង្កើនផលិតកម្ម ទាក់ទិន
នឹងគ្រឿងបំលាសសម្រាប់ iPad កំណែថ្មី ដែលមានអេក្រង់ 9.7 inch ។
ប្រភពព័ត៌មានពីបណ្ដាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបំលាសសម្រាប់ iPad ឱ្យដឹងថា iPad Air 2 នឹង
មានរូបរាងស្ដើងជាង ធៀបនឹងកំណែមុន។ iPad Air 2 មានអេក្រង់ទំហំ 9.7 inch រីសូលូសឹន
2048 x 1536 pixel ។ ទាំងនេះគឺជាព័ត៌មានដែលបានមកពី TPK និង GIS ជាក្រុមហ៊ុនពីរ ក្នុងចំណោមក្រុមហ៊ុនដែលត្រូវបានការយល់ព្រមពី Apple ក្នុងការផលិត និងផ្គត់ផ្គង់គ្រឿងបំលាស
សម្រាប់ iPad Air 2 ។
ក្រៅពីព័ត៌មានខាងលើ សារព័ត៌មានមួយចំនួន ក៏បានចុះផ្សាយ ដោយយោងទៅតាមព័ត៌មាន
បែកធ្លាយ បានឱ្យដឹងដែរថា iPad Air 2 នឹងប្រើប្រាស់ Ram 2GB មានបំពាក់បច្ចេកវិទ្យាស្កេន
ក្រយៅដៃ Touch ID ដែលអាចដូចទៅនឹង iPhone 6 ដែលនឹងបង្ហាញខ្លួននាប៉ុន្មានថ្ងៃខាងមុខ។
គួរបញ្ជាក់ថា ទីផ្សារ ថេប្លេត កំពុងតែជួបការលំបាកច្រើន មូលហេតុសំខាន់ គឺដោយសារតែ
មានការវាយលុកខ្លាំងពីស្មាតហ្វូនអេក្រង់ធំៗ ពិសេសគឺពួក ហ្វាប្លេត ក៏កាន់តែដណ្ដើមចំណែក
នៃទីផ្សារពី ថេប្លេត។ ម្យ៉ាងទៀត “ជីវិត” របស់ ថេប្លេតនាបច្ចុប្បន្ន គឺមានរយៈពេលយូរជាង បើ
ធៀបនឹងថេប្លេតជំនាន់មុនៗ និងបណ្ដាស្មាតហ្វូនអេក្រង់ធំ (ហ្វាប្លេត)។
នៅថ្ងៃទី ៩កញ្ញាខាងមុខ Apple នឹងប្រារព្ធព្រឹត្តិការណ៍ដ៏ធំមួយ សម្រាប់ឧទ្ទេសនាមផលិតផល
ថ្មីរបស់ខ្លួន ប៉ុន្ដែ ការដែល iPad Air 2 និង iPad mini បង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះ គឺជា
រឿងដែលពិបាកនឹងកើតឡើង។ តាមការវិភាគរបស់ក្រុមអ្នកជំនាញ iPad Air 2 និង iPad mini
អាចបង្ហាញវត្តមាននៅក្នុងខែតុលា ឬយូរជាងនេះ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Digitimes/Bgr