កុំព្យូទ័រថេប្លេត full-size ជំនាន់ថ្មីរបស់ Apple គឺ iPad Air 2 ប្រហែលជានឹងមិនអន់ដូចទៅនឹង
iPhone 6 នោះទេ ព្រោះថា វានឹងត្រូវបានបំពាក់ RAM ដល់ទី 2GB។
រូបភាពពីទំព័រ technews របស់ តៃវ៉ាន់
យោងតាមប្រភពព័ត៌មានថ្មីៗ ពីតៃវ៉ាន់ iPad Air ជំនាន់ទី ២ ដែលមានទំហំ 9.7 inch នឹងត្រូវ
បានបន្ថែម RAM ឡើងដល់ 2GB គឺខ្ពស់ជាង ២ដង ធៀបនឹងកំណែ iPad Air បច្ចុប្បន្ន ដែល
មាន RAM តែ 1GB។ ចំណែក ម៉ូដែល iPad Mini 7.9 inch ជំនាន់បន្ទាប់ ដែលប្រើប្រាស់អេក្រង់
Retina នឹងរក្សា RAM ដដែល គឺ 1GB ។
iPad Air 2 នឹង សេនសឺរ TouchID សម្រាប់ស្កេនក្រយៅដៃ
ប្រភពព័ត៌មាន បានបន្ថែមថា iPad Air 2 រួមនឹង iPad Mini 3 ប្រាកដជា សុទ្ធតែត្រូវបានបំពាក់
គ្រាប់ចុច home Touch ID ដែលមានសមត្ថភាពស្កេនក្រយៅដៃ ដូចទៅនឹង iPhone 5s ។ iPad
Air 2 រួមនឹង iPad Mini 3 របស់ Apple នឹងប្រើប្រាស់ chipset A8 ជំនាន់ថ្មី។
ផលិតផលកំពូលៗរបស់ Apple (រូបភាព ៖ benzinga)
ស្របពេលដែល iPhone 6 (កំណែ ៤,៧ inch) តាមគម្រោងនឹងត្រូវបង្ហាញខ្លួន ចាប់ពីថ្ងៃទី ៩កញ្ញា
ខាងមុខ ប៉ុន្ដែ បណ្ដាម៉ូដែល iPad អាចនឹងត្រូវរង់ចាំដល់ខែតុលា ស្របទៅតាមទម្លាប់មុនៗរបស់
Apple ។ មិនត្រឹមតែ iPad Air 2, iPad Mini ដែលប្រើអេក្រង់ Retina ជំនាន់ទី ៣ នោះទេ ដែល
អាចនឹងត្រូវបង្ហាញខ្លួនក្រោយ iPhone 6 (កំណែ ៤,៧ inch) តែក្នុងនោះ iPhone 6 កំណែ ៥,៥
inch ក៏នឹងត្រូវពន្យាពេលដូចគ្នាដែរ។
iWatch នឹងមានវត្តមានក្នុងទីផ្សារ នាឆ្នាំក្រោយ
ដោយឡែក នាឡេកាឆ្លាតវៃ ដែលដំណើរការដោយ iOS របស់ Apple នឹងមាន RAM 512MB
និងអង្គចងចាំក្នុងម៉ាស៊ីន 8GB។ តាមការយល់ឃើញរបស់អ្នកវិភាគ គេជឿថា iWatch នេះ នឹង
មិនតម្រូវឱ្យអ្នកប្រើប្រាស់ ធ្វើសមកាលកម្មទិន្នន័យ ជាមួយនឹង iPhone ឬ iPad នោះទេ។ ក៏ប៉ុន្ដែ
អ្នកចង់បាន iWatch របស់ Apple ប្រាកដជាត្រូវរង់ចាំដល់ឆ្នាំក្រោយ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ todaysiphone