CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ! ឆេះឧទ្ធម្ភាគចក្រ​​ចម្បាំងហុយផ្សែងខ្មៅពេញមេឃ

 
ស៊ីរី៖ តាមសេចក្ដីរាយការណ៍ក្នុងស្រុករបស់ប្រទេសស៊ីរី កាលពីថ្ងៃទី​ ២៧ សីហា​ ម្បិលមិញ
នេះបានអោយដឹងថា​ ឧទ្ធម្ភាគចក្រមួយគ្រឿងរបស់កងទ័ពលោក Bashar Al-Assad ត្រូវបាន
ឆេះ ខណៈដែលមានការប៉ះទង្គិចគ្នាមួយ នៅជិតទីក្រុង​ Damascus ។


បើតាមកាអោយដឹង ពីក្រុមអ្នកអង្កេតការណ៍សិទ្ធិមនុស្សរបស់អង់គ្លេស ប្រចាំនៅស៊ីរីបាន
អោយដឹងថា ការប៉ះទង្គិចគ្នារវាងកងទ័ពលោក Assad និងក្រុមអ្នកប្រឆំាងរបបលោក Assad
បានអូសបន្លាយជាច្រើនសបា្ដហ៍មកហើយ នៅជិតទីក្រុង Damascus នេះ។ ចំនួនអ្នកស្លាប់
ក៏កាន់តែច្រើនឡើងៗផងដែរ។


ទោះបីជាយ៉ាងណាក៏ដោយ ក៏គេមិនទាន់ដឹងថា ការធ្លាក់ឧទ្ធម្ភាគចក្រ របស់កងទ័ពលោក
Assad បណ្ដាលមកពីមូលហេតុអ្វីដែរ។ ស្របជាមួយគ្នានេះផងដែរ លោកប្រធានាធិបតី
បារាំង Francois Hollande ក៏បានព្រមានដល់លោក Assad ផងដែរ នៅការប្រើបា្រស់សព្វា
វុធដែលមានសារធាតុគីមី។​ នេះជាវីដេអូក្លីប បង្ហាញពីការធ្លាក់ឧទ្ធម្ភាគចក្រ សូមចុចដើម្បី
មើល៕

ដោយ៖ រក្សា
ប្រភព៖ dailymail


Tags: news helicopter shout out syria