នៅក្នុងព្រឹត្តិការណ៍ MWC 2015 ក្រុមអ្នកបច្ចេកវិទ្យានឹងបានឃើញជាលើកដំបូងនូវស្មាតហ្វូន
ពិសេសរបស់ Kyocera (អាមេរិក) ដែលមានសមត្ថភាពទាញយកថាមពលពីពន្លឺព្រះអាទិត្យ។
ថាមពលតែងតែជាបញ្ហាដែលត្រូវបានគេយកចិត្តទុកដាក់បំផុតក្នុងវិស័យឧបករណ៍បច្ចេកវិទ្យា។ មុននេះធ្លាប់មានគំនិតជាច្រើនទាក់ទិននឹងការប្រើប្រាស់ថាមពលព្រះអាទិត្យមកធ្វើជាថាមពល
សម្រាប់ទូរស័ព្ទ ប៉ុន្តែ មកដល់ពេលនេះ មិនទាន់មានក្រុមហ៊ុនទូរស័ព្ទណាមួយបានបំពាក់បច្ចេក
វិទ្យានេះនៅឡើយ។
យ៉ាងនេះក្ដី នៅក្នុងព្រឹត្តិការណ៍ MWC 2015 ក្រុមអ្នកបច្ចេកវិទ្យានឹងបានឃើញជាលើកដំបូង នូវ ម៉ូដែលស្មាតហ្វូនពិសេសដែលមានសមត្ថភាពទាញយកថាមពលពីពន្លឺព្រះអាទិត្យមកធ្វើជាថាម
ពលទូរស័ព្ទ។ ស្មាតហ្វូននេះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Kyocera (អាមេរិក)។ ស្មាតហ្វូននេះ ប្រើ
ប្រាស់បន្ទះ panel ពិសេសឈ្មោះ Wysips Crystal ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុន
SunPartner។ នេះគឺជាការរួមផ្សំរវាងបច្ចេកវិទ្យាពន្លឺ និងបច្ចេកវិទ្យាអុបទិច។ ផ្នែកខាងមុខរបស់
ស្មាតហ្វូន ត្រូវបានបំពាក់ឧបករណ៍មហាស្ដើង មានមុខងារស្រូបយកពន្លឺនៅជុំវិញ ដើម្បីបម្លែង
ទៅជាថាមពលសម្រាប់ទូរស័ព្ទ។
ប៉ុន្តែគួរឱ្យស្ដាយ ព័ត៌មានលំអិតនានាទាក់ទិននឹងទូរស័ព្ទ ក៏ដូចជាបច្ចេកវិទ្យាថ្មីរបស់ Kyocera
មិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ។ ប្រភពព័ត៌មាន ឱ្យដឹងថា ក្រុមហ៊ុន SunPartner
កំពុងតែបន្តដោះស្រាយបញ្ហាមួយចំនួន ដូចជា ការធានាឱ្យបាននូវភាពរលូននៃអេក្រង់ដែលស្ថិត
នៅពីលើផ្ទាំងស្រូបពន្លឺ Wysips Crystal បើទោះវាត្រូវហាលថ្ងៃ។ បញ្ហាមួយចំនួនទៀត ដូចជា
បញ្ហាក្ដៅម៉ាស៊ីន ឬបញ្ហាប្រែប្រួល/ខូចរូបរាងដោយសារកំដៅជាដើម ក៏កំពុងត្រូវបានពិសោធរក
ដំណោះស្រាយ។
ម៉ូដែលស្មាតហ្វូនពិសេសនេះ ត្រូវបានបង្កើតឡើងដោយយោងទៅលើកំណែចាស់ គឺកំពូលស្មាត
ហ្វូន Kyocera Rorque។ សង្ឃឹមថា ស្មាតហ្វូនពិសេសនេះ នឹងមានវត្តមានក្នុងទីផ្សារនាពេលដ៏ខ្លី
ខាងមុខ ជួយឱ្យអ្នកប្រើប្រាស់ លែងព្រួយបារម្ភអំពីបញ្ហាអស់ថ្ម។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ phonearena/slashgear