CamNews

មជ្ឈឹមបូពា៍ នឹងលិចលង់ក្នុងសមុទ្រភ្លើង

សង្ក្រាមរវាង អ៊ីរ៉ង់ និង អ៊ីស្រាអែល គឺជារឿងដែលមិនអាចជៀសវាងបានឡើយ ។ នេះគឺជា
ប្រសាសន៍ព្រមាន របស់អ្នកជំនាញគ្រប់គ្រងពាណិជ្ជកម្ម និងអ្នកជំនាញវិនិយោគ។

"គ្រោះថ្នាក់នយោបាយក្នុង ៦ខែកន្លងទៅមានកំរិតមួយខ្ពស់ ហើយឥឡូវនេះវាកាន់តែខ្ពស់
ជាងទៅទៀត។ ខ្ញុំគិតថាបើមិនយូរមិនឆាប់ អាមេរិក ឬ អ៊ីសា្រអែល នឹងវាយប្រហារ អ៊ីរ៉ង់
ជាក់ជាមិនខានឡើយ។ Marc Faber, អ្នកនិពន្ធសៀវភៅវិនិយោគ ដែលមានឈ្មោះថា
Gloom Boom and Doom Report, បានមានប្រសាសន៍ជាមួយនឹង
Reuters ក្នុងសន្និសិទ្ធវិនិយោគ។

កំរិតតានតឹងជុំវិញកម្មវិធីនុយក្លេអ៊ែរ របស់អ៊ីរ៉ង់កាន់តែកើនឡើង។ អ៊ីស្រាអែល ខ្លាចតែ
Tehran នឹងបន្តឈានទៅមុខក្នុងកម្មវិធីនុយក្លេអ៊ែរ ដែលកំពុងមានការជជែកយ៉ាងខ្លាំង។
លោកខាងលិចគិតថា អ៊ីរ៉ង់ ចង់បង្កើតអាវុធនុយក្លេអ៊ែរ ហើយកំពុងកែច្នៃ អ៊ុយរ៉ាញ៉ូម ដើម្បី
ឈានដល់​គោលដៅនេះ។ ប៉ុន្តែ Tehran អះអាងថា គេគ្រាន់តែមានបំណងក្នុងការ ផលិត
អគ្គីសនី ស្រាវជ្រាវវិទ្យាសាស្រ្ត និង សុខាភិបាលតែប៉ុណ្ណោះ។

Tel Aviv ជាច្រើនលើកច្រើនសារ បានប្រកាសពីបំណងចង់វាយ បណ្តាមជ្ឈមណ្ឌលនុយ
ក្លេអ៊ែររបស់ អ៊ីរ៉ង់, ប៉ុន្តែ ក្នុងពេលនោះ រដ្ឋាភិបាលអាមេរិក ចង់បានពេលវេលាថែមទៀត
ដើម្បីអនុវត្តបណ្តាវិធី ផាកពិន័យ។ ក្នុងជំនួបកាលពីថ្ងៃទី៦ ខែមិនាកន្លងទៅ ប្រធានាធិបតី
អាមេរិកលោក បារ៉ាក់ អូបាម៉ា បានឲ្យដឹងថា ការវាយប្រហារលឿនពេកនោះ គឺមិនមែនជាអ្វី
ដែលអាមេរិកចង់បាននោះឡើយ។

ក៏ប៉ុន្តែ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Netanyahu ក៏បានបង្ហាញពីចេតនាដែលថា
ខ្លួនមិនចង់ថយក្រោយនោះដែរ។ មន្ត្រីផ្សេងៗនៅឯ Tel Aviv ក៏ខ្លាចថា ប្រសិនបើ អ៊ីរ៉ង់
អាចអភិវឌ្ឍអាវុធនុយក្លេអ៊ែរដូចអ្វីដែលគេគិតស្មានមែននោះ ពេលនោះ អ៊ីស្រាអែល នឹង
ទទួលរង �ភាពខ្មៅនៃការសម្លាប់�ជាក់ជាមិនខានឡើយ។

អ្នកវិភាគពាណិជ្ជកម្មនេះ ក៏បានឲ្យដឹងថា គ្រោះថ្នាក់ ពីសង្គ្រាមនៅ មជ្ឈឹមបូពា៍ កំពុងរីក
ធំឡើងៗ ដោយសារប្រទេសលោកខាងលិច ត្រូវការគ្របសង្កត់ចិន ពីសេដ្ឋកិច្ច ដោយ
បង្កើត អស្ថេរភាពក្នុងលំហូរឥន្ធនៈចូលប្រទេសចិន​ដែលជាប្រទេសពឹងផ្អែក​ទៅលើ​ប្រេង​
របស់មជ្ឈឹមបូព៌ា ៕

ប្រភព៖ vnexpress

Tags: americairanmild eastisarel