CamNews

លិចសាឡាងពេលយប់ បណ្ដាលអោយមនុស្សសា្លប់ និងបាត់ខ្លួនជាង ១៥០នាក់

យ៉ាងហោចមានមនុស្សចំនួន ៧នាក់បានស្លាប់ និងប្រមាណជា ១៥០នាក់ផ្សេងទៀតបាត់
ខ្លួនខណៈពេលសាឡាងពីរជាន់មួយគ្រឿងបានលិចនៅក្បែររដ្ឋធានី របស់ Bangladesh
កាលពីថ្ងៃទី ១៣ មិនាកន្លងទៅ។

ក្រុមអ្នកជួយសង្គ្រោះបាន និងកំពុងស្រង់យកសាកសពជនរងគ្រោះពីសាឡាង Shariatpur
1 ដែលបានលិចនេះ។ មូលហេតុនៃគ្រោះថា្នក់ដ៏អាក្រក់នេះ ត្រូវបានគេអោយដឹងថា គឺ
បណ្ដាលមកពីការប៉ះទង្គិចគ្នាជាមួយកប៉ាល់ផ្សេងមួយគ្រឿង នៅកណ្ដាលទន្លេ Meghna នៅភាគអាគ្នេយ៍នៃរដ្ឋធានី Dhaka ប្រទេស Bangladesh ។

Azizul Islam មន្ដ្រីមានសមត្ថកិច្ចម្នាក់បានអោយដឹងថា ៖ "អ្នកមុជទឹកបាននាំសាកសពអ្នករង
គ្រោះចំនួន ៧នាក់ឡើងមកលើកគោក"។ មន្ដ្រីម្នាក់នេះបន្ថែមថា ចំនួនអ្នកសា្លប់នឹងកើនឡើង
ព្រោះថា បច្ចុប្បន្នមានមនុស្សប្រមាណជា ១៥០នាក់ទៀតកំពុងបាត់ខ្លួន៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ XL

Tags: deadsankferrymissing bangladesh