CamNews

កីឡាអន្តរជាតិ 

លទ្ធផលចាប់ពូលការប្រកួត UEFA Champion League 2013-2014 ចេញជាផ្លូវការហើយ

ការប្រកួតបាល់ទាត់ ពានរង្វាន់ UEFA Champion League ដែលក្រុម Bayern Munich ឈ្នះ
នោះមិនទាន់ បញ្ចប់បានប៉ុន្មានខែផង រដូវកាលថ្មី ២០១៣-២០១៤ ជិតចាប់ផ្តើមទៀតហើយ ។



កាលពីយប់មិញនេះ កម្មវិធីចាប់ឆ្នោត រកពូលប្រកួត Champion League ក្នុងរដូវកាលថ្មីនេះ
បានប្រារព្ធនៅ Monaco ។ ការចាប់ពូលក៏បានបញ្ចប់ហើយ ក្រុមដែលមកពី ៨ ក្របខណ្ឌទូទាំង
អឺរ៉ុបក៏បានបញ្ចូល ទៅក្នុង ៨ ពូលដែលក្នុងមួយពូលមាន ៤ ក្រុម ។



Arsenal ដែលនៅក្នុងពូល F មិនសូវជាសប្បាយចិត្តប៉ុន្មានឡើយ ដែលខ្លួននឹងត្រូវលេងជាមួយ
Dortmund ដែលជាក្រុមទទួលបានចំណាត់ថ្នាក់លេខ ២ កាលពីរដូវកាលមុន ជាមួយនិងក្រុម
ដែលកំពុងដែលមានសន្ទុះ Napoli ។ ក្រលេកមើលក្រុម Manchester United ត្រូវបានគេនិយាយ
ថាពិតជាក្រុម ដែលមានសំណាងមែន ដែលស្ថិតនៅក្នុងពូល A ដែលនឹងត្រូវជួបជាមួយក្រុម
Shakhtar Donetsk, Bayer Leverkusen និង Real Sociedad ។

ចំណែកពូល ដែលគេនិយាយថា ជាពូលដែលទទួលបានការចាប់អារម្មណ៍ជាងគេគឺពូល H​ ដែល
មានក្រុមខ្លាំងៗដូចជា Barcelona, AC Milan, Ajax និងក្រុម Celtic ។ Barcelona និង AC Milan ពិត
ជាគូព្រេងមិនព្រាត់មែន ចំណែកក្រុម Celtic វិញពិតជាក្រុម ដែលនឹងត្រូវឆ្លងកាត់ សុបិនដ៏អាក្រក់
ក្នុងពេលឆាប់ៗនេះ ៕

ព័ត៌មានកីឡាផ្សេងៗទៀត ដែលទស្សនិកជនអាចចូលចិត្ត ៖
-Jose Mourinho ៖ Rooney ជាអ្នកបង្កាត់ភ្លើង ដូចនេះ Rooney ក៏ត្រូវជាអ្នកពន្លត់ដែរ
-មើលតារាបាល់ទាត់ល្បីៗ ដែលមានរាងកាយ និងសាច់ដុំមាំមួន
-ទៅមើលកំពូលល្បិច ធ្វើជារបួសរបស់ កីឡាករក្រុម Barcelona
-យំសស្រាក់ សស្រាំ ព្រោះកីឡាករ Barcelona ដោះអាវអោយជាកាដូ (មានវីដេអូ)


ដោយ ៖ កុសល
ប្រភព ៖ dailymail,uefa 


Tags: uefa champion league arsenal manu barcelona real madrid chelsea manchester city football