CamNews

កីឡាអន្តរជាតិ 

ក្រលេកមើល ការគាំទ្រប្លែកៗ របស់អ្នកគាំទ្រការប្រណាំងកង់ Tour De France

កីឡាប្រណាំងកង់ ប្រហែលជាកីឡា ដែលមិនសូវទាក់ចំណាប់អារម្មណ៍ របស់ទស្សនិកជន
បានច្រើនមែន តែលើកលែងការប្រណាំងកង់ Tour De France របស់បារាំងដែលជាកម្មវិធី
ប្រណាំងកង់ ដែលមានប្រជាប្រិយភាព ហើយនឹងអ្នកគាំទ្រច្រើនជាងគេ ។ ការប្រណាំងកង់
Tour De France ត្រូវបានគេចាត់ទុកថា ជាការប្រកួតកីឡាធំ ជាងគេលំដាក់ថ្នាក់ទី​ ៣ បន្ទាប់
ពី Olympic និង World Cup ។



អ្នកគាំទ្រកីឡាប្រណាំងកង់ ក៏មានទឹកចិត្តស្រឡាញ់ និង បង្ហាញការគាំទ្រ ដូចទៅនឹងអ្នកគាំទ្រូ
កីឡាដ៏ទៃដែរ ពួកគេធ្វើអ្វីប្លែក និង ច្នៃប្រឌិតដើម្បីបង្ហាញពីទឹកចិត្ត ស្រឡាញ់ គាំទ្ររបស់ពួក
គេទៅកាន់ កីឡាករទាំងនោះ ។

ឆ្នាំនេះ ការប្រកួតប្រណាំងកង់ Tour De France ចាប់ផ្តើមពីថ្ងៃទី ២៦ មិថុនា ដល់ថ្ងៃទី ២១​ កក្កដា
ដែល Tour De France មិនត្រឹមតែទាក់ទាញចំណាប់អារម្មណ៍ ដោយសារតែតារាប្រណាំងកង់ល្បី
នោះទេ តែគេក៏ចង់ឃើញ អ្នកគាំទ្ររបស់ Tour De France ដែលតែងតែស្លៀកពាក់ប្លែកៗ ដើម្បី
គាំទ្រការប្រណាំងកង់នេះផងដែរ ។ ចង់ដឹងថាប្លែកយ៉ាងណានោះ យើងទៅទស្សនាទាំងអស់គ្នា ៕


ដោយ ៖ កុសល
ប្រភព ៖ k14 


Tags: tour de france france sport cycling fan