CamNews

យល់ដឹង 

ភពអង្គារ ៖ ទឹកនៅតែហូរ ពីចង្កេះភ្នំ?

រូបភាពដែលបញ្ជូនមកពីយានអវកាសរបស់ទីភ្នាក់ងារអវកាស អាមេរិក(NASA) អាចជាសញ្ញា
មួយបង្ហាញថា ទឹកអាចកំពុងតែមាននៅលើភពព្រះអង្គារ។

ឧបករណ៍ថតរូប HiRISE នៃមន្ទីរពិសោធផ្នែកវិទ្យាសាស្រ្ដ ដែលបំពាក់នៅលើយានអវកាស Mars
Reconnaissance ហោះជុំវិញភពព្រះអង្គារ បានបង្ហាញនូវបណ្ដាស្នាមឆូតតូចៗ ដែលដូចទៅនឹង
ម្រាមដៃ នៅតាមចង្កេះភ្នំ លើភពព្រះអង្គារ ត្រូវបានគេហៅថា ជម្រាលវដ្ដ (RSL)។
 
បណ្ដាស្នាមខ្មៅៗ ដូចទៅស្នាមទឹកហូរកាត់បន្ទាប់ពីបានវិភាគទៅលើរូបថត ក្រុមអ្នកវិទ្យាសាស្ដ្រ
សង្ស័យ ថា  RSL គឺជាស្នាមហូររបស់ទឹកប្រៃ បើទោះជាបានស្ងួតដោយសារភាពត្រជាក់ ប៉ុន្ដែ
វាអាចនឹងក្លាយជាធាតុរាវ នៅពេលកំដៅកើនឡើង ដោយសារមាន sulfate ដែលជាសារធាតុ
អាចជួយរក្សាទឹក មិនឱ្យកក ពេលកំដៅចុះទាប។

អ្នកវិទ្យាសាស្ដ្រយល់ថា ស្នាមហូរទាំងនោះ មានផ្ទុកទឹកអំបិល និង sulfate ធ្វើឱ្យធាតុនេះអាចហូរ
ចុះពីចង្កេះភ្នំ បង្កើតបានជា RSL។ ពួកគេក៏គិតថា បាតុភូតនេះអាចនឹងកំពុងកើតឡើង។

 
អ្នកស្រាវជ្រាវ Lujendra Ojha នៃមន្ទីរបច្ចេកវិទ្យា Georgia ប្រកាសថា ៖ “យើងមិនមានភ័ស្ដុតាង
អំពីវត្តមានរបស់ RSL។ យើងមិនដឹងប្រាកដថា បាតុភូតហូរកាត់ខាងលើ កើតឡើងបានដោយ
បែបណា នៅពេលវាមិនមានទឹក។ បាតុភូត RSL ត្រូវបានគេរកឃើញតិចតួចបំផុត ធ្វើឱ្យមានការ
សង្ស័យច្រើន ទៅលើលទ្ធភាពនៃវត្តមានរបស់ទឹក ឬអំបិល  មានតួនាទីសំខាន់ ដើម្បីបង្កើតបាន
ជា RSL” ។

 

អត្ថបទ​សំខាន់​ៗ ៖

ប្រសិនផែនដីឈប់វិល ពិភពលោក នឹងទៅជាយ៉ាងណា?

ប្ដូរហ្សែនរុក្ខជាតិ ដើម្បីបង្កើត ប្រេង Omega-3 ដែលជួយដល់សុខភាពបេះដូង



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ sci-news