CamNews

ខណ្ឌមានជ័យ និងខេត្រកំពង់ចាម ត្រៀមកម្លាំងរក្សា សន្ដិសុខ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន

កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១២ កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ បានរៀបចំ​ប្រមូលផ្តុំ​
កម្លាំង ដើម្បី​ត្រៀមខ្លួន​ការពារ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែលនឹងត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី
​១៥ រហូតដល់​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១២។

លោក មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ សៀង ឆាយ បានមានប្រសាសន៍ថា នៅក្នុង​
អំឡុងកិច្ចប្រជុំ​កំពូល​អាស៊ាននេះ កម្លាំង​របស់លោក​មាន​ចំនួន ៣០​នាក់ និង​មាន​សហការណ៍
​ពី​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ មាន​ចំនួន ៤០​នាក់។

កម្លាំងនគរបាលខណ្ឌ មានជ័យ

កម្លាំងទាំងអស់ខាងលើ នឹងត្រូវបានដាក់ពង្រាយអោយឈរ​នៅ​តាមគោលដៅ​សំខាន់ៗ ដែល
ចាប់ពី​ចំណុច​វិមានឯករាជ្យ រហូតដល់​ស្តុ​ប​បូកគោ។  កងកម្លាំងនេះដែរនឹងត្រូវបានដឹកនាំដោយ
លោក ឌឿ​ក សា​មៀន មេបញ្ជាការរង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែលមាន​ភារកិច្ច​បញ្ជា
និង​ដឹកនាំកម្លាំង ការពារ​នៅលើ​កំណាត់​ផ្លូវ​ពី​ចំណុច​វិមានឯករាជ្យ រហូតដល់​ស្តុ​ប​បូកគោនេះ។

គួរបញ្ជាក់ថា កងកម្លាំងទាំងអស់នេះ នឹងត្រូវបានដាក់​ពង្រាយ​ប្ដូរវេនគ្នា​យាមកាម​យ៉ាង​តឹងរ៉ឹង
២៤​ម៉ោង​លើ ២៤​ម៉ោង ចាប់ពី​ថ្ងៃទី១៥ រហូតដល់​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១២​ ខាងមុខ។

កងនគរបាលខេត្រ កំពង់ចាម

ចំណែកនៅឯខេត្រ កំពង់ចាម ឯណោះវិញ ក៏បាន​រៀបចំ​ផែនការ​យ៉ាង​ ច្បាស់លាស់​និង​ហ្មត់ចត់​
បំផុត​ ស្ដី​ពី​កិច្ច​ ការពារ​រក្សា​សន្ដិសុខ​ សណ្ដាប់ធ្នាប់​និង​ សុវត្ថិភាព​កិច្ចប្រជុំ​កំពូល​អាស៊ាន។​ ប្រភព
ព័ត៌មាន បានអោយដឹងថា កម្លាំង​ប្រចាំការ​ក្នុង​ ១​វេន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដនេះ ​គឺមាន​
ចំនួន​សរុប​១៧០​នាក់​ មាន​ឯកសណ្ឋាន​ ត្រឹមត្រូវ​ និង​មធ្យោបាយ​គ្រប់គ្រាន់​ ពេល​ចេញ​ប្រតិបត្ដិ
ការ​៕

 

ដោយ ៖ សីហា


Tags: ASIAN Meeting