CamNews

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ​ឯកភាព​គ្នា​ លើ​របៀប​វរៈ​ទាំង​០៥

​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១២​ នៅ​ខេត្តសៀមរាប​ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ​បាន​
បញ្ចប់​កិច្ចប្រជុំ​របស់​ខ្លួន​ ដោយបាន​ការ​ឯកភាព​គ្នា​ជា​ឯកច្ឆ័ន្ទ​ លើ​របៀប​វរៈ​ទាំង​០៥​ ដែល​បាន
​ដាក់​ជូន​ដោយ​ឧត្តមមន្ត្រី​ការពារ​ជាតិ​ នៃ​បណ្តា​ប្រទេស​ដែល​ជា​សមាជិកនៃសមាគម​អាស៊ាន ​
កាលពី​ពេល​កន្លង​ទៅ​ ។​

​នៅក្នុង​ពិធី​បិទ​នៃ​កិច្ចប្រជុំ ​ក្រៅផ្លូវការ​នៃ​បណ្តា​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ រដ្ឋមន្ត្រី​ការពារ​ជាតិ
​កម្ពុជា​ ឧបនាយករដ្ឋមន្ត្រី​ទៀ​ បាញ់​ បាន​មាន​ប្រសាសន៍​ថា​ កិច្ចប្រជុំ​ក្រៅផ្លូវការ​របស់​រដ្ឋមន្ត្រី​ការ
ពារ​ជាតិ​អាស៊ាន​ ដែល​បញ្ចប់​នេះ​ បាន​សម្រេច​តាម​តួនាទី​ និង​គោលដៅ​របស់​ខ្លួន​ ពោល​គឺ​បាន​
ជម្រុញ​ឲ្យ​មានការ​អនុវត្ត​រាល់​ផែនការ​និង​ឯកសារ​ទស្សនទាន​ ព្រមទាំង​សកម្មភាព​របស់​ឯកសារ​
ទាំងនោះ​ទៅ​តាម​ក្រប​ខណ្ឌ​ និង​គ្រប់​កម្រិត​ រួម​មាន​ទាំង​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​
ជាតិ​ អាស៊ាន​(ADMM)​ និង​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក​ (ADMM+)​
ផងដែរ។​

របៀប​វី​រៈទាំង​០៥​រួម​មាន៖

១.​ ឯកភាព​លើ​សេចក្តី​ព្រាង​ឯកសារ​ទស្សនទាន​ស្តី​ពី​វិវេចនា​រយៈពេល​នៃ​ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ
ពារ​ជាតិ​អាស៊ាន​ បូក​(ADMM-Plus)​ និង​សេចក្តី​ព្រាង​សេចក្តី​ថ្លែង​ការ​រួម​ស្តី​ពី​ការ​ឯកភាព​អាស៊ាន
ដើម្បី​សហគមន៍​មួយ​ដែល​មាន​សន្តិសុខ​ និង​សុខដុម​នី​យ​កម្ម​។​ ឯកសារ​ភាំង​ពីរ​នេះ​នឹង​ត្រូវ​ដាក់
​ជូន​កិច្ចប្រជុំ​ ADMM​ អនុ​ម​ត័​នា​ខែឧសភា​ឆ្នាំ​២០១២​ ។​

២.​ បាន​ក្តាប់​របាយ​ការ​ស្តី​ពី​វឌ្ឍនភាព​នៃ​ក្រុមការងារ​ នៃ​កិច្ចប្រជុំ​មន្ត្រីជាន់ខ្ពស់​ការពារ​ជាតិ​អាស៊ាន
​ (ADSOM)​ និង​កិច្ចប្រជុំ​បណ្តា​វិទ្យាស្ថាន​សន្តិសុខ​ និង​ការពារ​ជាតិ​អាស៊ាន​ (NADI)​ ។​

៣.​ បាន​ក្តាប់​របាយការណ៍​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ដែល​មានឈ្មោះ​ ថា​ ការ​បង្កើត​
វិស័យ​ការពារ​ជាតិ​ និង​អង្គការ​សង្គម​ស៊ី​វិល​អាស៊ាន​ (CSOs)​ ,​ កិច្ច​សហប្រតិបត្តិការ​ស្តី​ពី​សន្តិសុខ
​មិនមែន​ប្រពៃណី​,​ កិច្ច​សហប្រតិបត្តិការ​ឧស្សាហកម្ម​ការពារ​ជាតិ​អាស៊ាន​ និង​របាយ​ការ​ស្តី​ពី​កិច្ច
ប្រជុំ​បណ្តាញ​មជ្ឈមណ្ឌល​រក្សា​ សន្តិភាព​អាស៊ាន​ លើក​ទី​១​។​

៤.​ ក្តាប់​របាយការណ៍​ស្តី​ពី​ការ​ប្រុងប្រៀប​រៀបចំ​ដំណើរការ​រៀបចំ​កិច្ចប្រជុំ ​រដ្ឋមន្ត្រី​ការពារ​ជាតិ​
អាស៊ាន​ លើក​ទី​៧​ និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក​លើក​ទី​២​ ដោយ​ប្រទេស​ប្រ៊ុ​យ​ណេ​
ដា​រូ​ហ្សេ​ឡឹម​។​

៥.​ របាយការណ៍​ស្នើ​សុំ​ការ​សម្រេច​ស្តី​ពី​ការ​បង្កើត​ Website​ របស់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​
អាស៊ាន​(ADMM)​ និង​ឯកសារ​ស្តី​ពី​វិធាន​ណែនាំ​ សម្រាប់​ការ​ធ្វើ​ម្ចាស់ផ្ទះ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន
កិច្ចប្រជុំ​រដ្ឋមន្ត្រី​ ការពារ​ជាតិ​អាស៊ាន​បូក​ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដទៃ​ទៀត​។​

​របៀប​វិ​រៈទាំង​នេះ​ត្រូវ​បាន​ដាក់​ ជូន​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ដើម្បី​អនុម័ត​កាលពី​អំឡុង​ខែមេសា​
ឆ្នាំ​ ២០១២​កន្លង​ទៅ​បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​របស់​ឧត្តមមន្ត្រី​ការពារ​ ជាតិ​អាស៊ាន​៕

 

ដោយ ៖ សីហា
ប្រភព ៖ NW


Tags: ASIAN Meeting