CamNews

ទូរស័ព្ទ 

Rovio បង្ហាញ Angry Birds Space ជាផ្លូវការ

កាលពីម្សិលមិញ ក្រុមហ៊ុន Rovio បានបង្ហាញជាផ្លូវការកំណែរ Angry Birds Space សំរាប់
ឧបករណ៍ iOS, Android ក៏ដូចជា OS X និង Windows។ ក្នុងកំណែរថ្មីនេះ អ្នកប្រើនឹងបាន
បាញ់ជ្រូកនោះ ក្នុងបរិស្ថានគ្មានទំនាញផែនដី។ កំណែរ Angry Birds Space ថ្មីនឹងមាន ៦០
កំរិត រូបរាងថ្មី មានវគ្គលេងសំងាត់ លុយថែម និងថែមសត្វថ្មីៗទៀត។

បច្ចុប្បន្ននេះ Angry Birds Space បានមានវត្តមាននៅក្នុង App Store ជាមួយនឹងតំលៃ 0,99
ដុល្លាសំរាប់ iPhone និង iPod Touch។ ក្រៅពីនោះ Rovio មានផ្តល់កំណែរ Angry Birds
Space HD ជាមួយតំលៃ 2,99 ដុល្លា សំរាប់ iPad 2012។ ចំពោះអ្នកប្រើ Mac​ Angry Birds
Space ក៏មាននៅក្នុង Mac App Store ជាមួយតំលៃ 4,99 ដុល្លា។ ក្នុងពេលនោះ អ្នកប្រើ
Android អាចទាញយកដោយឥតគិតថ្លៃ ពី Google Play។​ ប៉ុន្តែបើគេមិន​ចង់មានផ្សាយ
ពាណិជ្ជកម្ម​ក្នុង game គេត្រូវចំណាយ 0,99 ដុល្លា ដើម្បីទិញ។ រីឯកំណែរ HD តំលៃ 2,99
ដុល្លានៅលើ Amazon Appstore សំរាប់ Tablet ប្រើ Android។
Dowload Angry Birds Space នៅទីនេះ http://www.mediafire.com/?h0allqp9bklw01q
ឬក៏ Angry Birds Space HD: http://www.mediafire.com/?pdhn7pg0rnmq061




ដោយ៖ មិនា
ប្រភព៖ tinte