រឿងភាគតុក្កតា Angry Birds នឹងមានចេញផ្សាយក្នុងសរទរដូវខាងមុខនេះនៅក្នុងបុស្តិទូរទស្សន៍
របស់បារាំង នេះបើតាមកាប្រជុំរបស់ MIPTV ដែលមានការចូលរួមពីខាងអ្នកផលិត Game គឺខាង
Dungkapkan និង Rovio។
Nick Dorra ជាប្រធានផ្នែកគំនូរជីវចលរបស់ Rovio បានប្រាប់ថា "យើងនឹងចេញគំរោងក្នុងការ
ចេញភាពយន្តភាគគំនូរជីវចល Angry Bird ជាកម្មវិធីប្រចាំសប្ដាហ៍ដែលនឹងមានចេញនាចុងឆ្នាំ
នេះ" ភាពយន្តភាគនេះនឹងក្លាយជាភាពយន្តភាគដែលមាន ៥២ ភាគដែលក្នុងនោះជាភាគខ្លីក្នុង
មួយភាគមាន ៣ នាទី។ លោកបានប្រាប់បន្ថែមថាក៏នឹងមានខ្សែភាពយន្តរឿង Angry Birds ផង
ដែរដែលនឹងចាក់បញ្ចាំងជាសាធារណៈក្នុងសរទរដូវឆ្នាំនេះ។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ amazingers