អង់គ្លេស៖ នៅពេលដែលក្រុមភ្ងៀវទេសចរណ៍ បានទៅលេងឆ្នេរសមុទ្រ Northuberland
ភាគខាងជើង នៃប្រទេសអង់គ្លេស គឺគេ មិនដែលបំភ្លេចឡើយ នូវការធ្វើដំណើរ ទៅលេង
កោះ Farnds Islands នោះគឺដោយសារកោះនេះ មានហ្វូងបក្សាបក្សីច្រើនប្រភេទ និងរាប់
ពាន់ក្បាល សម្រាប់គយគន់ទស្សនា។
ក្នុងការកម្សាន្ដ នៅតំបន់កោះ Farnds គឺក្រុមភ្ងៀវទាំងអស់ តែងតែទទួលបានការស្វាគមន៍
យ៉ាងកក់ក្ដៅ ពីក្រុមហ្វូងសត្វស្លាប នោះមានន័យថា ពពួកសត្វស្លាបទាំងអស់ បានហើរមក
អែបអប និងចឹកអ្នកដំណើរមិនឈប់ឡើយ ពោលគឺចឹកទាំងប្រុស ស្រី លើក្បាល លើស្មានិង
ចឹកកាមេរ៉ា ក៏មាន។
ទោះបីជាមានការរំខានពីសំណាក់សត្វស្លាបយ៉ាងណាក៏ដោយ ក៏ភ្ងៀវទាំងអស់ប្រុងសំរុកទៅ
អោយដល់កោះនោះដែរ ព្រោះទីមួយ ចង់មើលសត្វ និងទីពីរ គឺធម្មជាតិដ៏ស្រស់បំព្រងលើ
កោះនោះ។ ពួកគេបានគិតថា ទោះបីជាសត្វស្លាបចឹកពួកគេមែន តែសត្វនោះ ជាអ្នកនាំនូវ
សន្ដិភាពជូនដល់ពិភពលោកទាំងមូល៕
ដោយ៖ រដ្ឋា
ប្រភព៖ dailymail