CamNews

យន្ដហោះវៀតណាមចុះចតលើស្ពាននៅក្រុងហាណូយ ជាបន្ទាន់?

កាលពីយប់ថ្ងៃទី ៣០មិនា នៅលើស្ពាន Vinh Tuy ក្រុងហាណូយ គេឃើញមានយន្ដហោះ
មួយគ្រឿងត្រូវបានអូសទៅមុខបន្ដិចម្ដងៗ ធ្វើអោយមនុស្សម្នាទាំងឡាយត្រូវឈប់រង់ចាំ
តាមដាននៅកន្លែងកើតហេតុ អ្នកខ្លះគិតថា យន្ដហោះនេះអាចមានបញ្ហាអ្វីមួយដែលត្រូវ
ចុះចតជាបន្ទាន់។

យន្ដហោះ IL 14 របស់វៀតណាមត្រូវបានអូសឆ្លងស្ពានក្រុងហាណូយ

បន្ទាប់ពីយន្ដហោះនេះបង្ហាញខ្លួននៅលើស្ពាន Vinh Tuy ក្នុងក្រុងហាណូយ ប្រទេសវៀត
ណាម នៅលើ blog ជាច្រើនមានលេចឮព័ត៌មានថា យន្ដហោះដឹកអ្នកដំណើរជួបនឹងបញ្ហា
ហើយបានចុះចតជាបន្ទាន់នៅលើស្ពាន Vinh Tuy និងមានមនុស្សជាច្រើនរងរបួស។ អ្នកខ្លះ
និយាយថា នោះគឺជាយន្ដហោះរបស់ Vietnam Airlines។

Infonet បានរាយការណ៍ថា ពួកគេបានព្យាយាមទាក់ទងជាមួយក្រុមហ៊ុន Vietnam Airlines
ដើម្បីបំភ្លឺពីបញ្ហានេះ ប៉ុន្ដែយន្ដហោះមួយចំនួនរបស់ក្រុមហ៊ុននេះមិនអាចទាក់ទងបាន។

គួររំឮកថា នេះគឺជាយន្ដហោះ IL 14 ដែលកាលពីមុនធ្លាប់ត្រូវបានប្រើសម្រាប់ដឹកមេដឹកនាំ
របស់វៀតណាមគឺលោកហូជីមិញ ដែលរហូតមកទល់នឹងពេលកើតហេតុគឺស្ថិតក្នុងការគ្រប់
គ្រងរបស់កងវរសេនាធំលេខ៩៨ នៃកងទ័ពការពារអាកាសរបស់វៀតណាម។




ប្រជាជននៅកន្លែងកើតហេតុថ្លែងថា យន្ដហោះនេះបានចតនៅក្បែរផ្លូវចាប់ពីល្ងាច បន្ទាប់
ពីត្រូវបានរថយន្ដអូសចេញពីមូលដ្ឋានទ័ពអាកាសផ្នែកដឹកជញ្ជូនលេខ៩១៨ ដែលមាន
ចម្ងាយប្រមាណជា ៤គម ពីកន្លែងកើតហេតុ។

ប្រភពព័ត៌មានច្បាស់ការមួយបានអោយដឹងថា នេះគឺជាយន្ដហោះដែលមិនអាចប្រើប្រាស់
ទៀតបាន ដូច្នេះកងទ័ពវៀតណាមក៏សម្រេចចិត្តយកវាទៅដាក់តាំងបង្ហាញនៅឯសារមន្ទីរ
យោធាមួយ។

លោកមេបញ្ជាការ Dung បានបា្រប់អោយដឹងថា នៅវេលាម៉ោង ២២យប់នៃថ្ងៃទី ៣០មិនា
យន្ដហោះនេះត្រូវបានសម្រេចអោយអូសឆ្លងកាត់ស្ពាន Vinh Tuy ដើម្បីយកទៅដាក់តាំង
បង្ហាញនៅសារមន្ទីរ៕

ដោយ ៖ សូរីយ៉ា
ប្រភព infonet

Tags: planevietnamaccident