CamNews

ទូរស័ព្ទ 

Galaxy Note Edge ដាំត្បូង Swarovski ១.៨០០គ្រាប់ យ៉ាង​ប្រណិត

Samsung Galaxy Note Edge គឺជាស្មាតហ្វូនបច្ចេកវិទ្យាកំពូលមួយ ដោយមានអេក្រង់កោង
ពិសេស តែអ្វីដែលពិសេសជាងនេះ នោះគឺ ត្បូង ១.៨០០គ្រាប់ ដែលត្រូវបានគេដាំនៅផ្នែកខាង
ខ្នងរបស់វា។

Swarovski គឺជាត្បូងប្រណិតមួយប្រភេទ និងមានតម្លៃថ្លៃជាងគេក្នុងទីផ្សារបច្ចុប្បន្ន។ ត្បូងនេះ
តែងមានពន្លឺភ្លឺ និងស្រស់ស្អាតបំផុត។ ដូច្នេះ ភាពប្រណិតរបស់ Galaxy Note Edge កាន់តែ
ប្រណិតថែមទៀត បន្ទាប់ពីបានដាំត្បូងទាំងនេះ។

ជាក់ស្ដែង កំណែពិសេសមួយគ្រឿងរបស់ Galaxy Note Edge នឹងត្រូវបានលក់ចេញ នៅក្នុង
ប្រទេសអូទ្រីស នាពេលខាងមុខ។ ស្មាតហ្វូននេះ មានដាំត្បូង Swarovski ចំនួន ១.៨០០គ្រាប់។
កំណែពិសេសនេះ ជាលទ្ធផលនៃកិច្ចសហការណ៍រវាងក្រុមហ៊ុន Samsung និង Swarovski ។


បច្ចុប្បន្ន Samsung នៅតែមិនទាន់ប្រកាសអំពីពេលវេលាដាក់លក់ ក៏ដូចជាតម្លៃផ្លូវការរបស់
Galaxy Note Edge ពិសេសនេះ។ ប៉ុន្ដែ ដូចទៅនឹងផលិតផល នានារបស់ ក្រុមហ៊ុន Swarovski
ការដាំត្បូងដោយដៃ តែងតែមានតម្លៃខ្ពស់។ មានន័យថា ប្រសិនចង់ក្លាយជាម្ចាស់ Galaxy Note
Edge ពិសេសនេះ អ្នកនឹងត្រូវចំណាយប្រាក់ច្រើនជាងតម្លៃរបស់ Galaxy Note Edge ធម្មតា
រាប់រយដង។

គួររំលឹកថា មុននេះ ក្រុមហ៊ុនទាំងពីរខាងលើ ក៏ធ្លាប់ចាប់ដៃគ្នា បង្កើតជាកងដៃប្រណិត សម្រាប់
នាឡេកាឆ្លាតវៃ Gear S និង Galaxy Note 4 ផងដែរ។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gsmarena


Tags: Galaxy Note Edge Samsung Swarovski ត្បូង ស្មាតហ្វូន ទូរស័ព្ទដាំត្បូង