CamNews

បច្ចេកវិទ្យា 

7 ចំណុចលេចធ្លោ ដែលអ្នកមិនធ្លាប់ដឹងអំពីទូរស័ព្ទដៃ Samsung Galaxy A

ព័ត៌មានបច្ចេកវិទ្យា ៖ ជាមួយនឹងការរីកដុះដាលនៃបច្ចេកវិទ្យា អ្នកប្រើប្រាស់តែងតែផ្តោតការចាប់ អារម្មណ៍ទៅលើបច្ចេកវិទ្យាចុងក្រោយបង្អស់ ដែលក្រុមហ៊ុន  ឬក៏ផលិតករនីមួយៗ សម្រេច  បាន ប៉ុន្តែ ពេលខ្លះពួកគេក៏អាចរំលងនូវ អ្វីដែលពិសេសស្របទៅនឹងតម្រូវការពិតរបស់ពួកគេ។ ដោយ សារតែ Samsung Galaxy A Series បាន បង្ហាញ រូបរាង តែមួយរយៈខ្លី ក៏លេចវត្តមានរបស់ Sam - sung Galaxy S6/ S6 Edge មកតែម្តង ទើបធ្វើ ឲ្យអ្នក   ប្រើប្រាស់ ហាក់ មើល រំលងនូវលក្ខណៈ សម្បត្តិដ៏អស្ចារ្យរបស់ Samsung Galaxy A Series សមត្ថភាព ខ្ពស់ ស្របនឹង តម្រូវ ការរបស់ យុវ វ័យ ចំណែកតម្លៃក៏អាចប្រកួតប្រជែងនៅលើទីផ្សារបានយ៉ាងងាយស្រួល ។


សូមក្រលេក មើល ទាំងអស់គ្នា ខាងក្រោមនេះ គឺ ជា ចំណុចលេចធ្លោរបស់ Samsung Galaxy A Series ដែលអ្នកអាចនឹងមិនបានដឹង។

១. រាងស្លីម៖ Samsung Galaxy A3, A5, និង A7 រចនាឡើងពីតួលោហៈរូបរាងយ៉ាងពិសេសដែល មានកម្រាស់ស្តើងបំផុត កាលីបបំផុត សម្រាប់យុវវ័យ មានច្រើនពណ៌និងទំហំសម្រាប់ជ្រើសរើស

២. អេក្រង់ភ្លឺច្បាស់៖ បំពាក់ដោយបច្ចេកវិទ្យាអេក្រង់ Super AMOLED  និងកញ្ចក់រឹងមាំ ផ្តល់ភាព ភ្លឺ ច្បាស់ពណ៌ធម្មជាតិ ទោះបីស្ថិតនៅក្រោមពន្លឺថ្ងៃយ៉ាងណាក្តី។

៣. កាម៉េរ៉ាភ្លឺច្បាស់  មុខងារ បញ្ជាថតរូប selfie យ៉ាងទំនើប៖ Samsung Galaxy A ពិតជានឹងមិន ធ្វើឲ្យ លោកអ្នកខកបំណងឡើយ ជាមួយនឹងមុខងារថតរូបដោយប្រើកាយវិការ និងស្តាយ៍ ថតរូប ប្លែកៗ ជាច្រើន ជាមួយនឹង  កាម៉េរ៉ាមុខ ភ្លឺច្បាស់ រហូត   ដល់ទៅ 5 មេហ្គាភិចសែល ដោយប្រើតែ សម្លេង ឬ ដៃជាសញ្ញា ហើយផ្តល់នូវទំហំរូបភាពធំ ពណ៌ធម្មជាតិ ភ្លឺច្បាស់។

៤. ក្រាហ្វិចសម្រាប់វីដេអូ និងហ្គេម៖ ប្រសិនបើលោកអ្នក ចូលចិត្តមើលវីដេអូ និងលេងហ្គេម លើ ទូរស័ព្ទ ដៃ លោកអ្នកប្រាកដជា នឹងភ្ញាក់ផ្អើលចំពោះក្រាហ្វិចដ៏អស្ចារ្យ រូបភាពភ្លឺច្បាស់ ព្រមទាំង ចលនា ល្អឥតខ្ចោះ គួរឲ្យជក់ចិត្ត ដែលលោកអ្នកមិនធ្លាប់ដឹង។

៥. ស៊ីមហាយប្រីត៖ លោកអ្នកអាចប្រើប្រាស់ជាមួយ  នឹងស៊ីមណាណូ និងស៊ីមធម្មតា ឫក៏ប្រើជា កន្លែង ដាក់ម៉ែមម៉ូរីកាតប្រភេទ Micro SD ដើម្បីពង្រីកទំហំផ្ទុកឯកសារឲ្យកាន់ តែធំទូលាយផង ដែរ។

៦. បន្ថយការរំខានលើប្រព័ន្ធសម្លេង៖ កាន់តែអស្ចារ្យ  ជាមួយ នឹងការគ្រប់គ្រងសម្លេងបានយ៉ាង ច្បាស់ល្អ និងជួយកាត់បន្ថយសម្លេងរំខានដែលធ្វើឲ្យប៉ះពាល់ដល់ការសន្ទនារបស់លោកអ្នក។

៧. ប្រព័ន្ធស្តង់ដារថ្មី សម្រាប់ការទំនាក់ទំនងសង្គមបានលឿន៖ Samsung Galaxy A3, A5 និង A7 ក៏មានភ្ជាប់ជាមួយនូវ LTE បួនប្រភេទ ដែលអាចជួយសម្រួលដល់ការបង្ហោះរូបភាព និងវីដេអូ ទៅលើ ប្រព័ន្ធបណ្តាញសង្គមបានយ៉ាងងាយស្រួល និងរត់ដោយ Snapdragon 615 ស៊ីភីយូ ។


មិនថាជាយុវវ័យ តែបើអ្នកជាមនុស្សទាន់សម័យ Samsung Galaxy A ពិតជាជម្រើសមួយដែល អ្នក គួរពិចារណា។

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយ  ផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់ រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មីនិងរបកគំហើញឥតឈប់ឈរយើងកំពុងតែផ្លាស់ប្តូរឲ្យកាន់ តែប្រសើរ​ឡើង​នូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករ ណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ ផ្សេងៗ ប្រើប្រព័ន្ធអគ្គិ សនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ  LED។ យើងមាន  បុគ្គលិកចំនួន 307.000 នាក់ នៅទូ ទំាង 84 ប្រទេសដោយ​មាន​បរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com

ប្រភព ៖ Samsung Cambodia

 

 


Tags: Samsung Galaxy Tab Samsung Tablet Cambodia Smartphone Hightech S6 edge