CamNews

ព័ត៌មានបច្ចេកវិទ្យា 

Find My iPhone បន្ថែមមុខងារថ្មី ប្រកាសឱ្យមិត្តភ័ក្ដិដឹង “ខ្ញុំបាត់ហើយ”

បច្ចេកវិទ្យាស្គាល់សកម្មភាពរបស់អ្នកប្រើប្រាស់ នឹងសន្និដ្ឋានបានថា តើអ្នកកំពុងប្រើប្រាស់
ឧករណ៍ ពិតជាម្ចាស់របស់វាដែរ ឬអត់ Find My iPhone នឹងផ្ញើសេចក្ដីប្រកាស ឬប្រើវិធីអ្វីមួយ
ដើម្បីការពារ។

អ្នកប្រើប្រាស់ដែលធ្លាប់ប្រើ iOS ប្រាកដជាដឹងថា Find My iPhone គឺជាកម្មវិធីសំខាន់ ក្នុងការ
ការពារឧបករណ៍ ត្រូវគេលួច ឬច្រឡំដៃដាក់កន្លែងណាមួយដែលរកមិនឃើញ។ កម្មវិធីនេះ
ជួយឱ្យអ្នកប្រើប្រាស់ តាមដានទីតាំងរបស់ម៉ាស៊ីន នៅលើផែនទី បញ្ជាឱ្យម៉ាស៊ីនបញ្ចេញសម្លេង
បញ្ចេញព័ត៌មាន លុបទិន្នន័យក្នុងម៉ាស៊ីន ឬក៏បិទសោមិនឱ្យបើកម៉ាស៊ីនបាន។

មន្ទីរគ្រប់គ្រងផ្នែកកម្មសិទ្ធិបញ្ញារបស់អាមេរិក ទើបបានប្រកាសឱ្យដឹងនូវបច្ចេកវិទ្យាថ្មី ទាក់ទិន
នឹង Find My iPhone ។ បច្ចេកវិទ្យានេះ អនុញ្ញាតឱ្យមានការការពារសុវត្ថិភាពម៉ាស៊ីនបានយ៉ាង
ល្អ ក្នុងនោះ វាក៏អនុញ្ញាតឱ្យម្ចាស់ស្មាតហ្វូនដែលបានបាត់ អាចយកបញ្ជីឈ្មោះក្នុងម៉ាស៊ីនមក
វិញ និងផ្ញើសារផ្ទាល់ទៅកាន់លេខទាំងអស់ដែលមាននៅក្នុងបញ្ជីឈ្មោះ។

ក្រៅពីនេះ Apple ក៏មានរបបថ្មីមួយទៀត ជួយឱ្យ iPhone ឬឧបករណ៍ចល័ត អាចពិនិត្យទៅលើ
ឥរិយាបទ និងសកម្មភាពរបស់អ្នកកំពុងប្រើ ហើយផ្ញើសេចក្ដីប្រកាសដល់ម្ចាស់របស់វា ឬបិទ
សោឧបករណ៍នោះទាំងស្រុង មិនឱ្យប្រើបាន។

ក្នុងឯកសារដែល Apple បានបញ្ជូនទៅកាន់មន្ទីរគ្រប់គ្រងកម្មសិទ្ធិបញ្ញា បច្ចេកវិទ្យាស្គាល់សកម្ម
ភាពរបស់អ្នកប្រើប្រាស់ នឹងអាចសន្និដ្ឋានបានថា តើអ្នកកំពុងប្រើប្រាស់ គឺពិតជាម្ចាស់របស់វា
ឬអត់។ នៅពេលអ្នកកំពុងប្រើប្រាស់ម៉ាស៊ីន ធ្វើសកម្មភាពខុសប្រក្រតី មិនដូចទៅនឹងសកម្មភាព
ដែលម្ចាស់វាធ្វើរាល់ដង ឧបករណ៍នេះនឹងផ្ញើសេចក្ដីប្រកាស ឬធ្វើសកម្មភាពអ្វីមួយ ដើម្បីការពារ
ម៉ាស៊ីន។

iPhone គឺជាស្មាតហ្វូនដែលត្រូវបានគេលួច ឬបាត់ ច្រើនបំផុត ដើម្បីកាត់បន្ថយស្ថានភាពនេះ
Apple បានបង្កើតនូវកម្មវិធីការពារជាច្រើន ក្នុងនោះ Find My iPhone គឺជាមុខងារមួយដ៏សំខាន់
និងត្រូវបានគេប្រើប្រាស់ច្រើន។ ដូច្នេះ ការដែល Apple ធ្វើការកែលំអមុខងារនេះ ក៏ជាប្រការ
ចាំបាច់។


ក្រៅពីនេះ iOS 7 ក្រុមហ៊ុន Apple ក៏បន្ថែមមុខងារ Activation Lock ដើម្បីការពារ ការលួច និង
បាត់បង់។ មុខងារនេះ ក៏ប្រើប្រាស់ iCloud ដើម្បីបិទសោឧបករណ៍ ហើយនៅពេល Find My
iPhone ត្រូវបានប្រើប្រាស់ Activation Lock នឹងបើកដោយស្វ័យប្រវត្ត។

យោងតាមសារព័ត៌មានមួយចំនួន Apple បានយល់ព្រមបំពាក់មុខងារ Kill Switch នេះ ទៅក្នុង
iPhone នៅឆ្នាំ ២០១៥៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Apple/Tech


Tags: Find My iPhone Activation Lock iCloud iOS 7