CamNews

ព័ត៌មានបច្ចេកវិទ្យា 

ទីផ្សារហ៊ុន iOS 7 ទទួលបានជាង ៧០% ក្រោយពីរយះពេល ៣ខែ នៃការបង្ហាញខ្លួន

យោងតាមឯកសារស្ថិតិថ្មីបំផុត ពីក្រុមហ៊ុនផ្សាយពាណិជ្ជអនឡាញ Chitika បានឲ្យដឹងថា iOS 7 កំពុងតែត្រូវបានប្រើប្រាស់ជាង ៧០% នៃឧបករណ៍ iOS នៅឯអាមេរិចខាងជើង។ តាមរយះនេះ យើងអាចសង្កេតឃើញថា បើទោះជាការបង្ហាញចេញដំបូង បានជួបនូវបញ្ហា មួយចំនួន ហើយ ទទួលនូវការរិះគន់ច្រើន ក៏ពិតមែន ប៉ុន្តែពេលនេះ អ្នកប្រើប្រាស់ បានមានភាពជឿជាក់ឡើង មកលើ iOS 7 ច្រើនឡើងជាបណ្តើរៗ ហើយ។

"លទ្ធផលខាងលើ បានបង្ហាញឲ្យឃើញថា លទ្ធភាពច្រើនដែល iOS 7 នឹងបន្តទទួលបាន ការប្រើប្រាស់ច្រើន (ជាងមុន) ដែល iOS 6 ធ្លាប់បានទទួលរួចហើយ កាលពីឆ្នាំមុន។ iOS មួយជំនាន់មុននៃ iOS 7 នេះ ទទួលបាន ៨៣% ទីផ្សារភាគហ៊ុន ក្រោយពីការបញ្ចេញ ឲ្យប្រើ ប្រាស់រយះពេល ៦ខែ គិតពីខែ កញ្ញា ឆ្នាំ២០១២ មក", Chitika សង្កត់ធ្ងន់ នៅក្នុងរបាយការណ៍ របស់ខ្លួន។

ក្រោយការបង្ហាញខ្លួន ជិត៣ខែ iOS 7 បាននាំមុខទីផ្សារភាគហ៊ុន iOS យ៉ាងឆាប់រហ័ស

តាមរយះតារាងឯកសាររបស់ Chitika ក៏បានឲ្យដឹងបន្ថែមថា ទីផ្សារភាគហ៊ុន iOS 7 ទទួលបាន សំខាន់ មកពីអ្នកប្រើប្រាស់ iPhone (៧៤%) ជាងអ្នកប្រើ iPad ដែលមានតែ ៦៤%។

ដើម្បីទទួលបាននូវតារាងស្ថិតិនេះ Chitika បានអនុវត្តការពិនិត្យ អង្កេតនូវគំរូមួយ ជាមួយនឹង អ្នកប្រើប្រាស់ប្រហែល ៣០០លាន នាក់ នៅអាមេរិច និងកាណាដា៕

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: market share iOS 7 Apple Hightech