CamNews

ទូរស័ព្ទ 

Microsoft លក់ Lumia 520 តម្លៃ ២៩ដុល្លារ លើទំព័រ eBay

ស្មាតហ្វូនប្រើ Window Phone ដែលមានឈ្មោះថា Nokia Lumia 520 បច្ចុប្បន្ន ត្រូវបានគេដាក់
លក់ ក្នុងតម្លៃត្រឹមតែ ២៩ដុល្លារអាមេរិក តែប៉ុណ្ណោះ។

Lumia 520 លើ​ eBay មាន​តម្លៃ​ត្រឹម​តែ ២៩​ដុល្លារ​អាមេរិក

តម្លៃរបស់ស្មាតហ្វូន Lumia 520 បានធ្លាក់ដល់កម្រិតទាបបំផុត នៅពេលក្រុមហ៊ុន Microsoft
បានសម្រេចចិត្តបញ្ចុះតម្លៃដល់ទៅ ៧០% ធៀបនឹងតម្លៃដើម។ ហើយមកដល់ពេលនេះ ស្មាត
ហ្វូន Lumia 520 ចំនួនជាង ៨.០០០គ្រឿង បានមកដល់ដៃអ្នកប្រើប្រាស់។

មុននេះ Lumia 520 ត្រូវបានគេចាត់ទុកដូចជាកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន Nokia ដោយសារ
ស្មាតហ្វូនតម្លៃទាបនេះ បំពាក់ប្រព័ន្ធប្រតិបត្តិ Window Phone។ Lumia 520 បច្ចុប្បន្ន ប្រើប្រាស់
Window 8.1 ហើយនៅពេលដ៏ខ្លីខាងមុខ Microsoft អាចនឹងបញ្ចេញកំណែបន្ទាន់សម័យ Window
10 សម្រាប់ស្មាតហ្វូនម៉ូដែលនេះ បើទោះមុខងារមួយចំនួន អាចនឹងត្រូវបានកាត់បន្ថយ ដើម្បីឱ្យ
សមស្របនឹងគ្រឿងម៉ាស៊ីនរបស់វា។

សូមរំលឹកថា ស្មាត​ហ្វូន Lumia 520 នេះ មានអេក្រង់ ៤អ៊ិន្ឈ៍ រីសូលូសឹន 480x800 pixel ប្រូ
សេសឺរ Snapdragon S4 Plus កម្រិត 1GHz, អង្គចងចាំក្នុង 8GB និង RAM 512MB ។ កាមេរ៉ា
ក្រោយរបស់វា កម្រិត 5MP ចំណែកថ្ម មានថាមពល 1430mAh ។

ស្មាតហ្វូន ដែលមានតម្លៃទាបបំផុតនេះ បច្ចុប្បន្ន ត្រូវបានដាក់លក់តាមរយៈសេវាកម្ម GoPhone របស់ក្រុមហ៊ុនផ្គត់ផ្គង់សេវាប្រព័ន្ធទូរស័ព្ទ AT&T ។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Windowscentral/eBay


Tags: Microsoft Lumia 520 eBay 29USD ទូរស័ព្ទ តម្លៃទាប