គ្រោះថ្នាក់នេះបានកើតឡើងនៅក្បែរ Sloterdijk ដែលជាតំបន់ភាគខាងលិចរបស់ទីក្រុង
Amsterdam ។ ហេតុការណ៍នេះបានធ្វើអោយដំណើរតាមរថភ្លើងពី Amsterdam និង
The Hague រួមជាមួយនឹងព្រលានយន្ដហោះ Schiphol ត្រូវផ្អាកដំណើរការមួយរយៈ។
យោងតាមសេចក្ដីរាយការណ៍ពីប្រភពនានាបានអោយដឹងថា ក្នុងចំណោមអ្នករងរបួស
គឺមានចំនួន ៤០នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ចំណែកអ្នកដែលបានស្លាប់ក្នុងហេតុការណ៍
នេះគឺលោកយាយម្នាក់ដែលមានអាយុ ៦៨ឆ្ន។
ដោយសារតែមានអ្នករងរបួសធ្ងន់រហូតដល់ ៤០នាក់ គេសន្និដ្ឋានថា ចំនួននាក់ស្លាប់នឹង
អាចកើនឡើងច្រើនជាងនេះ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Reuters, AP,YT