មិនខុសគ្នាប៉ុន្មានទៅនឹងកំណែបែកធ្លាយកន្លងមក បណ្ដាជ្រុងរបស់ iPhone 6 ត្រូវបានធ្វើឱ្យកោង
ជាងមុន ខ្នងរបស់ទូរស័ព្ទ មានពណ៌តែមួយ រួមនឹងគំនូសអង់តែនរត់កាត់ព័ទ្ធជុំវិញទូរស័ព្ទ។ បន្ទាប់
មកគឺកាមេរ៉ាលយចេញមកក្រៅ និងភ្លើង flash LED True Tone ស្ថិតនៅក្នុងរង្វង់មូលមួយ ខុសពី
ភ្លើង flash LED នៅលើ iPhone 5s ដែលមានរូបរាងវែងស្រឡូន។ ចំណែកផ្នែកខាងក្រោយរបស់
ម៉ាស៊ីន ត្រូវបានរចនាយ៉ាងស្រស់ស្អាត ដូចទៅនឹងកំណែពាណិជ្ជកម្មពិតប្រាកដ។
ក្រៅពីអេក្រង់ ទំហំរបស់របស់បណ្ដា icon នៃកម្មវិធី មានលក្ខណៈស្រដៀងទៅនឹង iPhone 5s
ដូច្នេះ ដោយ icon នៃកម្មវិធី មានបន្ថែមនៅខាងក្រោមចំនួនមួយ ពោលគឺ មានដល់ទៅ ៦ icon
នៃកម្មវិធី រាប់ពីលើចុះក្រោម ខណៈដែល iPhone 5s (4-inch) មានតែ ៥ និង iPhone 4s/4 (3.5
-inch) មាន ៤ icon នៃកម្មវិធី។ ប្រការខាងលើនេះ គឺជាលទ្ធផលនៃអេក្រង់ទំហំធំ (4.7-inch) នៅ
លើ iPhone 6។ ទន្ទឹមនឹងនេះ អេក្រង់របស់វា មានសភាពរលោង និងអណ្ដែតទៅលើ។
បណ្ដាចំនុចលំអិតផ្សេងៗ ក្រៅពីខាងលើ គឺវាប្រហាក់ប្រហែលទៅនឹងកំណែ mock-up ដែលបាន
លេចមុខក្នុងរយៈពេលកន្លង ដូចជា ប៊ូតុងបិទ/បើកសម្លេងរោទ៍ ប៊ូតុងបន្ថយ/ដំឡើងសម្លេង ត្រូវ
បានរចនាតាមបែបថ្មី ហើយប៊ូតុងបិទ/បើកម៉ាស៊ីន ត្រូវបានដាក់នៅចំហៀងខាងស្ដាំ។
ពិសេសជាងនេះទៅទៀត iPhone 6 ដែលបានបង្ហោះនៅលើទំព័រ cnBeta អាចដំណើរការ និង
ចូលទៅកាន់ឃ្លាំងកម្មវិធី AppStore ផងដែរ។ រូបភាពខាងក្រោមនេះ បង្ហាញថា iPhone 6 កំពុង
ទាញយកកម្មវិធីបណ្ដាញសង្គម Weibo របស់ចិន។ កំណែពណ៌.ស គឺកំពុងដំណើរការ ដោយ
iOS 8 build 12A365 មានអង្គចងចាំ 64GB ។
iPhone 6 កំណែរបស់ cnBeta កំពុងទាញយកកម្មវិធីបណ្ដាញសង្គម Weibo របស់ចិន។
iPhone 6 ដែលបានបង្ហោះនៅលើទំព័រ cnBeta នេះ អាចជាកំណែសាកល្បង ឬកំណែក្លែងក្លាយ ដែលមានការរចនាដោយយកចិត្តទុកដាក់ជាងបណ្ដាកំណែ ‘fake’ មុនៗ។ យ៉ាងនេះក្ដី យើងទាំង
អស់គ្នា ក៏ត្រូវរង់ចាំដល់ថ្ងៃទី ៩កញ្ញា ទើបអាចដឹងការពិតទាំងស្រុង៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gsmarena/youtube