CamNews

ជីវិតរស់នៅ 

ការងារប្រាក់ខែច្រើនបំផុតនៅអាមេរិកនាឆ្នាំ ២០១២

១. អ្នកវិភាគប្រព័ន្ធកុំព្យូទ័រ


អ្នកវិភាគប្រព័ន្ធកុំព្យូទ័រគឺជាអ្នកវិភាគអំពីតម្រូវការផ្នែកបច្ចេកវិទ្យារបស់អតិថិជន និងជួយ
បង្កើតប្រព័ន្ធទៅតាមតម្រូវការរបស់អតិថិជន។ ការងារនេះគឺទាមទារអោយមានសញ្ញាបត្រ
ចាប់ពីបរិញ្ញាឡើងទៅផ្នែកកុំព្យូទ័រ។ ក្រៅពីនេះ គេក៏ត្រូវតែមានសមត្ថភាពក្នុងការវិភាគប្រព័ន្ធ
ពាណិជ្ជកម្មផងដែរ។ ប្រាក់ខែចាប់ពី ៤៨.៣៦០ ដល់ ១១៩.០៧០ដុល្លារ/ឆ្នាំ។

២. អ្នករចនាគេហទំព័រ

អ្នកធ្វើការផ្នែករចនាគេហទំព័រ ទាមទារអោយមានចំណេះដឹងផ្នែកកូដ HTML និងកម្មវិធីនានា
របស់កុំព្យូទ័រ ក៏ដូចជាសមត្ថភាពក្នុងការស្វែងយល់អំពីចំណូលចិត្តរបស់អ្នកប្រើប្រាស់ internet
តាមរយៈនេះពួកគេអាចរចនាគេហទំព័របានល្អ។ អ្នកត្រូវតែមានសញ្ញាបត្រចាប់ពីបរិញ្ញាផ្នែក
ព័ត៌មានវិទ្យា ទើបអាចទទួលបានការងារប្រភេទ។ ប្រាក់ខែចាង់ពី ៤៣.១៩០ ដល់ ១១៩.៩៤០
ដុល្លារ/ឆ្នាំ

៣. អ្នកគ្រប់គ្រងទិន្នន័យ

ទិន្នន័យស្ទើរតែទាំងអស់នាពេលបច្ចប្បន្នគឺត្រូវបានផ្ទុកនៅក្នុងកុំព្យូទ័រ ដូច្នេះវាត្រូវការអ្នកឯក
ទេសផ្នែកគ្រប់គ្រងទិន្នន័យដើម្បីរចនា បង្កើត និងថែរក្សាប្រព័ន្ធទិន្នន័យនោះ។ អ្នកដែលអាច
នឹងទទួលបានការងារនេះលុះត្រាតែបរិញ្ញាផ្នែកព័ត៌មានវិទ្យា ឬគ្រប់គ្រងប្រព័ន្ធព័ត៌មាន។ ប្រាក់
ខែចាង់ពី ៤១.៥៧០ ដល់ ១១៥.៦៦០ដុល្លារ/ឆ្នាំ។

៤/ អ្នកជំនួយការពេទ្យ 

ដើម្បីទទួលបានឱកាសច្រើនក្នុងការទទួលបានការងារនេះ បេក្ខភាពគួរតែចូលរួមក្នុងវគ្គ
បណ្ដុះបណ្ដាលរបស់សាលាបង្រៀនវិជ្ជាជីវៈ ឬមហាវិទ្យាល័យដែលមានបង្រៀនកម្មវិធី
ជំនួយការពេទ្យ។ ប្រាក់ខែចាប់ពី ២០.៨១០​ដល់ ៤០.១៩០ដុល្លារ/ឆ្នាំ។

៥. វិស្វករ software 

អគ្គនាយករងទទួលបន្ទុកផ្នែក cloud computing នៃក្រុមហ៊ុន Joyent លោក Bryan Cantrill
ថ្លែងថា វិស្វករផ្នែក software កុំព្យូទ័រ ត្រូវតែចេះសរសេរកូដ និងវិភាគការចូលចិត្ត្តក្នុងវិស័យ
បច្ចេកវិទ្យា។ ប្រាក់ខែចាប់ពី ៥៤.៣៦០ ដល់ ៨៧.៧៩០ដុល្លារ/ឆ្នាំ។

ដោយ ៖ សូរីយ៉ា
ប្រភព ៖  BM


Tags: computer job America 2012