កុំព្យូទ័ររបស់អ្នក ដែលបានប្រើប្រាស់អស់ រយៈពេលជាច្រើនឆ្នាំ ហើយពេលនេះ វាដំណើរការ
យឺតទៅៗ ប៉ុន្ដែបញ្ហាប្រាក់កាស់មិនគ្រប់គ្រាន់ ធ្វើឱ្យអ្នកមិនទាន់មានលទ្ធភាពប្ដូរថ្មី ឬដំឡើងផ្នែក
រឹង ដើម្បីកែលំអរស្ថានភាព។ តើធ្វើដូចម្ដេចដើម្បីដោះស្រាយបញ្ហាខាងលើ? ខាងក្រោមនេះគឺជា
មូលហេតុ និងដំណោះស្រាយខ្លះៗដែលជួយឱ្យកុំព្យូទ័ររបស់អ្នក ដំណើរការបានលឿន។
មូលហេតុដែលនាំឱ្យកុំព្យូទ័រដើរយឺត
មានកត្តាជាច្រើន បណ្ដាលឱ្យកុំព្យូទ័រដើរយឺតជាងពេលទើបតែទិញ ក្នុងចំណោមនោះ បណ្ដា
កម្មវិធីកុំព្យូទ័រនាបច្ចុប្បន្ន ក៏ទាមទារឱ្យមាន RAM និង Hard Disk Drive មានសមត្ថភាពផ្ទុកទិន្ន
ន័យជាងមុន ដោយសារថា កម្មវិធីកុំព្យូទ័រនានាបច្ចុប្បន្ន មានទំហំកាន់តែធំឡើងៗ។ ឧទាហរណ៍
Windows 98 មាន Hard Disk Drive ត្រឹមតែ 200 megabytes ប៉ុន្ដែ នៅលើ Windows 7 គឺធំជាង
នេះដល់ទៅ ១០០ដង។ ដូច្នេះ សួរថា តើកុំព្យូទ័រណាមួយ ដែលថាមិនយឺត!
អ្នកខ្លះ បានដំឡើងប្រព័ន្ធប្រតិបត្តិសាជាថ្មី ប៉ុន្ដែ នៅតែមិនបានការ ព្រោះតែកន្លែងផ្ទុករបស់
កុំព្យូទ័រ ភាគច្រើនត្រូវបានកម្មវិធីថ្មីៗជាអ្នក "កាន់កបា់"។ ដើម្បីកែលំអបញ្ហានេះ អ្នកត្រូវតែបន្ថែម
សមត្ថភាពផ្ទុករបស់ RAM ជាដើម ក៏ប៉ុន្ដែ នៅពេលមិនទាន់មានប្រាក់សម្រាប់ដោះស្រាយ តើ
អ្នកត្រូវធ្វើយ៉ាងណា?
១. លុប Cookies
ចូរលុប Cookies ដែលមាននៅលើប្រៅសឺរ ឱ្យបានញឹកញាប់។ ទន្ទឹមនឹងនេះ ត្រូវដោះស្រាយឱ្យ
បានអស់ នូវបញ្ហាដែលទាក់ទិននឹងការចូលទៅកាន់អ៊ីនធឺរណែត។ ជាទូទៅ មនុស្សមួយចំនួនធំ
តែងតែយល់ថា Cookies មិនមានផលប៉ះពាល់ប៉ុន្មានដល់ទំហំរបស់ RAM ឬ HDD ។ ប្រការនេះ
គឺត្រឹមត្រូវ នៅពេលដែលកុំព្យូទ័ររបស់អ្នក ទើបតែត្រូវបានប្រើប្រាស់ក្នុងដំណាក់ដំបូង។ ក្រោយ
មួយរយៈពេលប្រើ កុំព្យូទ័ររបស់អ្នក នឹងមានហ្វាលសំរាម និង cookies យ៉ាងច្រើន។ ការដែល
ហ្វាលសំរាម និង cookies កើនឡើង គឺវានឹងប៉ះពាល់ដល់សមត្ថភាពរបស់ប្រព័ន្ធដំណើរការ
របស់ម៉ាស៊ីន។
២. កំចាត់មេរោគជាប្រចាំ
មេរោគ និងកម្មវិធីអាក្រក់ (malware) ក៏ជាមូលហេតុដេលនាំឱ្យកុំព្យូទ័រដំណើរការយឺតទៅៗ។
នៅពេល មេរោគ និងកម្មវិធីអាក្រក់ បានចូលដល់កុំព្យូទ័រ វានឹងកាន់កាប់កន្លែងជាច្រើន ក៏ដូច
ជាធ្វើឱ្យអង្គចងចាំរបស់ម៉ាស៊ីនចុះខ្សោយ (យឺត) ហើយវាក៏អាចបំផ្លាញសបវ៉ែរកុំព្យូទ័រ ដែល
បណ្ដាលឱ្យ Windows មានបញ្ហា។ ដើម្បីជៀសវាងបញ្ហាខាងលើនេះ អ្នកត្រូវតែបំពាក់កម្មវិធី
កំចាត់មេរោគ ឱ្យបានម្ដងក្នុងមួយសប្ដាហ៍។
៣. បន្ទាន់សម័យ (Update) សបវ៉ែរ
មានអ្នកខ្លះ នៅពេលដែលកុំព្យូទ័រ ប្រកាសឱ្យការបន្ទាន់សម័យនូវកំណែថ្មីរបស់កម្មវិធី ពួកគេ
តែងតែជ្រើសរើស "Skip" ឬ "Remind me later" ។ ប្រការនេះ ដំបូងឡើយ វានឹងមិនមានផលប៉ះ
ពាល់នោះទេ ប៉ុន្ដែ ប្រសិនស្ថានភាពនេះ នៅតែបន្តអូសបន្លាយយូរ វានឹងកើតជាផលអាក្រក់ដ៏ធំ
សម្រាប់កុំព្យូទ័រ។ ដូច្នេះអ្នកត្រូវតែប្រាកដថា កុំព្យូទ័ររបស់អ្នក បានអាបដេតនូវកម្មវិធីកំចាត់មេ
រោគ ក៏ដូចជាប្រព័ន្ធ និងកម្មវិធីថ្មីនានារបស់កុំព្យូទ័រ។
សង្ឃឹមថា អ្នកនឹងមានអារម្មណ៍ល្អឡើងវិញ នៅពេលបានដោះស្រាយបញ្ហាកុំព្យូទ័រយឺត
៤. កាត់បន្ថយនូវកម្មវិធីដែលដំណើរការកំបាំងមុខ
កម្មវិធីដែលដំណើរការកំបាំងមុខ ក៏ជាមូលហេតុមួយ នាំឱ្យកុំព្យូទ័រដើរយឺត។ កម្មវិធីទាំងនេះ
ដំណើរការដោយស្វ័យប្រវត្ត នៅពេលអ្នកបើកកុំព្យូទ័រម្ដងៗ។ កុំព្យូទ័រមួយ ដែលមានកម្មវិធី
ដំណើរការកំបាំងមុខ គ្រប់គ្រងចំណែកមួយរបស់ប្រព័ន្ធអង្គចងចាំ ធ្វើឱ្យការដំណើរការកុំព្យូទ័រ
យឺតជាងធម្មតា។ ដូច្នេះ ត្រូវតែដោះចោលនូវកម្មវិធីទាំងនេះ ហើយទុកតែកម្មវិធីដែលអ្នកពិត
ជាត្រូវការ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Tech/Wikihow