CamNews

ជីវិត និងការងារ 

បណ្ដា CEO ដែលមានប្រាក់ចំណូល ខ្ពស់បំផុត នៅអាមេរិក

CEO របស់ក្រុមហ៊ុនសបវ៉ែរ Oracle លោក Lawrence J. Ellison រកបានជិត ៧៧លានដុល្លារ
អាមេរិក កាលពីឆ្នាំ ២០១៣ គឺច្រើនជាងទ្វេដង ធៀបនឹង CEO ដែលជាប់ចំណាត់ថ្នាក់លេខ ២
គឺ Robert A. Iger (CEO របស់ Disney)។

ដោយយោងទៅលើទិន្នន័យ ក្នុងរបាយការណ៍ហិរញ្ញវត្ថុ ក្រុមហ៊ុនស្រាវជ្រាវ Equilar (អាមេរិក)
បានធ្វើការដាក់ចំណាត់ថ្នាក់ស្ដីអំពី ប្រាក់ចំណូលក្នុងឆ្នាំ ២០១៣ របស់បណ្ដា អគ្គនាយកប្រតិបតិ្ដ
ក្នុង top ១០០ នៃក្រុមហ៊ុនធំៗ នៅអាមេរិក។ ប្រាក់ចំណូលរបស់ពួកគេ ត្រូវបានគិតបញ្ចូលទាំង
ប្រាក់បៀវត្សសរុប ប្រាក់រង្វាន់ សិទ្ធិជ្រើសរើសមូលបត្រ និងប្រាក់ឧបត្ថម្ភដទៃ។

១. Lawrence J. Ellison


-CEO របស់ក្រុមហ៊ុនសបវ៉ែរ Oracle
-ប្រាក់ចំណូលក្នុងឆ្នាំ ២០១៣ ៖ ៧៨,៤លានដុល្លារ
-សាច់ប្រាក់សុទ្ធ ៖ ១,៥ លានដុល្លារ
-មូលបត្រ និងសិទ្ធិជ្រើសរើស ៖ ៧៦,៩ ដុល្លារ
-ការប្រែប្រួលធៀបនឹងឆ្នាំមុន ៖ -១៨%

២. Robert A. Iger

-CEO របស់ក្រុមហ៊ុន Disney
-ប្រាក់ចំណូលក្នុងឆ្នាំ ២០១៣ ៖ ៣៤,៣ លានដុល្លារ
-សាច់ប្រាក់សុទ្ធ ៖ ១៧ លានដុល្លារ
-មូលបត្រ និងសិទ្ធិជ្រើសរើស ៖ ១៧,៣ លានដុល្លារ
-ការប្រែប្រួលធៀបនឹងឆ្នាំមុន ៖ -៧%

៣. Rupert Murdoch


-CEO របស់ក្រុមហ៊ុនទូរគមនាគមន៍ 21st Century Fox
-ប្រាក់ចំណូលក្នុងឆ្នាំ ២០១៣ ៖ ២៦,១ លានដុល្លារ
-សាច់ប្រាក់សុទ្ធ ៖ ២០,៩ លានដុល្លារ
-មូលបត្រ និងសិទ្ធិជ្រើសរើស ៖ ៥,២ លានដុល្លារ
-ការប្រែប្រួលធៀបនឹងឆ្នាំមុន ៖ ១៦%

៤. David M. Cote


-CEO របស់ក្រុមហ៊ុន Honeywell
-ប្រាក់ចំណូលក្នុងឆ្នាំ ២០១៣ ៖ ២៥,៤ លានដុល្លារ
-សាច់ប្រាក់សុទ្ធ ៖ ១៦,៦ លានដុល្លារ
-មូលបត្រ និងសិទ្ធិជ្រើសរើស ៖ ៨,៩ លានដុល្លារ
-ការប្រែប្រួលធៀបនឹងឆ្នាំមុន ៖ ៥៦%

៥. David Farr


-CEO របស់ក្រុមហ៊ុន Emerson
-ប្រាក់ចំណូលក្នុងឆ្នាំ ២០១៣ ៖ ២៥,៣ លានដុល្លារ
-សាច់ប្រាក់សុទ្ធ ៖ ៣,៨ លានដុល្លារ
-មូលបត្រ និងសិទ្ធិជ្រើសរើស ៖ ២១,៦ លានដុល្លារ
-ការប្រែប្រួលធៀបនឹងឆ្នាំមុន ៖ ២៦៤%

៦. James McNerney

-CEO របស់ក្រុមហ៊ុនផលិតយន្ដហោះ Boeing
-ប្រាក់ចំណូលក្នុងឆ្នាំ ២០១៣ ៖ ២៣,៣ លានដុល្លារ
-សាច់ប្រាក់សុទ្ធ ៖ ១៥,៧ លានដុល្លារ
-មូលបត្រ និងសិទ្ធិជ្រើសរើស ៖ ៧,៥ លានដុល្លារ
-ការប្រែប្រួលធៀបនឹងឆ្នាំមុន ៖ ១០%

៧. Alan Mulally

-CEO របស់ក្រុមហ៊ុនផលិតរថយន្ដ Ford
-ប្រាក់ចំណូលក្នុងឆ្នាំ ២០១៣ ៖ ២៣,២ លានដុល្លារ
-សាច់ប្រាក់សុទ្ធ ៖ ៨,៥ លានដុល្លារ
-មូលបត្រ និងសិទ្ធិជ្រើសរើស ៖ ១៤,៧ លានដុល្លារ
-ការប្រែប្រួលធៀបនឹងឆ្នាំមុន ៖ ១១%

៨. Larry Merlo

-CEO របស់ក្រុមហ៊ុន CVS Caremark
-ប្រាក់ចំណូលក្នុងឆ្នាំ ២០១៣ ៖ ២២,៩ លានដុល្លារ
-សាច់ប្រាក់សុទ្ធ ៖ ១២,១ លានដុល្លារ
-មូលបត្រ និងសិទ្ធិជ្រើសរើស ៖ ១០,៨ លានដុល្លារ
-ការប្រែប្រួលធៀបនឹងឆ្នាំមុន ៖ ២៦%

៩. Paal Kibsgaard

-CEO របស់ក្រុមហ៊ុន Schlumberger
-ប្រាក់ចំណូលក្នុងឆ្នាំ ២០១៣ ៖ ២២ លានដុល្លារ
-សាច់ប្រាក់សុទ្ធ ៖ ៤,៩ លានដុល្លារ
-មូលបត្រ និងសិទ្ធិជ្រើសរើស ៖ ១៧,១ លានដុល្លារ
-ការប្រែប្រួលធៀបនឹងឆ្នាំមុន ៖ ៤៧%

១០. Ken Chenault

-CEO របស់ក្រុមហ៊ុន American Express
-ប្រាក់ចំណូលក្នុងឆ្នាំ ២០១៣ ៖ ២១,៧ លានដុល្លារ
-សាច់ប្រាក់សុទ្ធ ៖ ៩,១ លានដុល្លារ
-មូលបត្រ និងសិទ្ធិជ្រើសរើស ៖ ១២,៦ លានដុល្លារ
-ការប្រែប្រួលធៀបនឹងឆ្នាំមុន ៖ -២២%


ប្រែសម្រួលដោយ ៖ តារា
ប្រភ ៖ CNN/Blackenterprise


Tags: Lawrence J. Ellison CEO Robert A. Iger James McNerney Ken Chenault top 10 CEO USA