CamNews

ព័ត៌មានអន្តរជាតិ 

ទឹកជំនន់នៅប្រទេសហ្វីលីពីន សម្លាប់មនុស្ស ១៥នាក់

ហ្វីលីពីន៖ មានប្រជាពលរដ្ឋប្រមាណជា ២៥០,០០០ នាក់ ត្រូវបានជម្លៀសចេញពីលំនៅ
ដ្ឋាន បន្ទាប់ពីមានភ្លៀវធ្លាក់យ៉ាងខ្លំាងនៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បានជន់លិច
លំនៅដ្ឋានរបស់ពួកគេ កាលពីថ្ងៃចន្ទ ម្សិលមិញ។

យោងតាមបណ្តាញសារពត៌មាន   channelnewsasia  បានឱ្យដឹងថា   យ៉ាងហោចណាស់
មានមនុស្ស ១៥នាក់  ត្រូវបានសម្លាប់   និងទ្រព្យសម្បត្តិ   ជាច្រើនទៀត   ត្រូវបានបំផ្លាញ
ដោយសារទឹកជំនន់។

ទឹកជំនន់នេះ បានធ្វើឱ្យប្រជាពលរដ្ឋ  ច្រើនជាង ៨០០,០០០នាក់ រងផលប៉ះពាល់ ជាមួយ
នឹងមន្ត្រីរាជការរដ្ឋាភិបាល ១៨,៦០០ នាក់   បានជម្លៀសទៅរកទីទួលសុវត្ថិភាព  និងមាន
មនុស្សប្រមាណជា ២៣១,០០០ នាក់ទៀត បានទៅស្នាក់នៅផ្ទះសាច់ញាតិ និងមិត្តភកិ្ត៕

ដោយ៖ វណ្ណៈ
ប្រភព៖ channelnewsasia


Tags: Social Philippine Flood