ស្មាតហ្វូនលំដាប់ខ្ពស់ជំនាន់ថ្មីរបស់ Samsung នឹងលែងមានម៉ូដែលអេក្រង់រាបស្មើ ពោលគឺវា
មានតែកំណែអេក្រង់កោងតែមួយគត់។
យោងតាម Korea Herald ស្មាតហ្វូន Galaxy S8 នឹងជាផលិតផលដំបូងក្នុងស៊េរី Galaxy S ដែល
នឹងមិនមានអេក្រង់រាបស្មើ។ ជំនួសមកវិញ ម៉ូដែលនេះមានអេក្រង់ពីរកំណែគឺ 5,7 inch និង 6,2
inch ហើយទាំងនេះសុទ្ធតែជាទូរស័ព្ទអេក្រង់កោង។
អ្វីដែលគួរចាប់អារម្មណ៍គឺថា ទំហំអេក្រង់ ធៀបនឹងផ្ទៃខាងមុខរបស់ Galaxy S8 គឺលាតសន្ធឹង
ឡើងដល់ ៩០%។ នេះគឺជាទិន្នាការមួយរបស់ស្មាតហ្វូនលំដាប់ខ្ពស់ក្នុងឆ្នាំ ២០១៧ បើបើទោះ
ក្រុមហ៊ុនទូរស័ព្ទមួយចំនួនរបស់ជប៉ុន ឬ Xiaomi របស់ចិន បានបញ្ចេញទូរស័ព្ទដែលមានគែម
អេក្រង់មហាស្ដើងក៏ដោយ។ ប៉ុន្តែ មិនមែនអ្នកណាក៏ចូលចិត្តអេក្រង់កោងនោះដែរ។
អ្នកវិភាគ Choo Dae-young មកពីមន្ទីរសេដ្ឋកិច្ច និងពាណិជ្ជកម្មកូរ៉េខាងត្បូង វាយតម្លៃថា
“តម្រូវ ការអេក្រង់កោងនៅមានកម្រិត ព្រោះថា អ្នកប្រើប្រាស់ជាច្រើនព្រួយបារម្ភខ្លាចប៉ះ
ចំកន្លែងកោងដោយអចេតនា។ ក្រៅពីនេះ អេក្រង់កោង មិនមានប្រយោជន៍ច្រើនប៉ុន្មាននោះ
ទេ ដោយសារទូរស័ព្ទមានទំហំតូចមិនដូចទូរទស្សន៍ ឬកុំព្យូទ័រ”។
លោក Peter Lee មកពីក្រុមហ៊ុនមូលបត្រ និងវិនិយោគ NH ឱ្យដឹងថា “Samsung ប្រហែល ជាចង់ជម្រុញឱ្យមានអេក្រង់កោងដើម្បីបង្កើតភាពខុសគ្នាក្នុងរចនារូបរាង ពោលគឺមិនឆ្ពោះ
ទៅរកផលប្រយោជន៍ជាក់ស្ដែង។ ដើម្បីឱ្យមានប្រសិទ្ធភាព ក្រុមហ៊ុន Samsung ត្រូវតែស្រាវ
ជ្រាវ បង្កើតឧបករណ៍ដែលមានអេក្រង់អាចបត់បាន និងបណ្ដាឧបករណ៍ ស្មាតហ្វូន កាត់
ថេប្លេត”។
ប្រភពព័ត៌មានឱ្យដឹងថា ក្រុមហ៊ុន Samsung កំពុងតែធ្វើការស្រាវជ្រាវទៅលើម៉ូដែលទូរស័ព្ទ
ឆ្លាតវៃយ៉ាងតិចពីរ ដែលអាចបត់ជាពីរបាន។ ទូរស័ព្ទនេះអនុញ្ញាតឱ្យ “ប្រែកាយ” ទៅជាកុំព្យូទ័រ
ថេប្លេត នៅពេលបើកចេញ ហើយតាមគម្រោងម៉ូដែលនេះនឹងត្រូវបានឧទ្ទេសនាមនៅចុងឆ្នាំ
២០១៧។
ប្រែសម្រួល ៖ តារា
ប្រភព ៖ Cnet