CamNews

តារា 

ស្រីស្អាតវ័យក្មេង អាយុ ១៦ ឆ្នាំសោះ មានកំលាំងខ្លាំង មហាសាល

ស្រីស្អាតវ័យក្មេង ម្នាក់ដែលមាន ដើមកំនើត នៅទីក្រុង Manchester ប្រទេសអង់គ្លេស ត្រូវបានជាប់ ឈ្មោះជា នារីដែល មានកំលាំង ខ្លាំងជាងគេ នៅចក្រភព អង់គ្លេស ខាងផ្នែកលើក ទំងន់ដែល នាងទើប តែមាន អាយុ ១៦ ឆ្នាំប៉ុណ្ណោះ ។

16 year old beautiful girl become "Britain's strongest schoolgirl" 1

ស្រីស្អាតវ័យក្មេង ម្នាក់នេះ មានឈ្មោះថា Laresce Browne ដែលបានឈ្នះ ពានរង្វាន់ ក្នុងការប្រកួត លើកទំងន់ រហូតដល់ទៅ ៦ ដង ។ មិនថា បុរសធម្មតា ឬបុរសដែល មានសាច់ដុំ រឹងមាំ ក៏នៅតែចាញ់ នាងក្នុង ការលើកទំងន់ ផងដែរ ។ នាងអាចចាប់បី បុរសម្នាក់ ដែលមានមាឌធំ សាច់ដុំរាង កាយមាំមួន បានយ៉ាង ងាយស្រួល ហើយវាពិត ជាគួរអោយ ភ្ញាក់ផ្អើល ខ្លាំងណាស់ ។

16 year old beautiful girl become "Britain's strongest schoolgirl" 4

កាលពី ២ ឆ្នាំមុន Laresce បានប្រាប់ថា នាងមានជំងឺ ឈឺសាច់ដុំ​ ពេញខ្លួន ដែលវា ពិតជាគួរ អោយរំខាន ដល់ការ លេងកីឡារបស់ នាងខ្លាំងណាស់ ។ តែដោយសារ តែការជំនះ រាល់ឧបសគ្គ និងការឈឺចាប់ ដែលកើតឡើង នាងបានយកឈ្នះ ជំងឺនោះបាន សំរេច ។ នាងបាន ចាប់ចិត្តស្រឡាញ់ កីឡាលើកទំងន់ ដោយមានការ ជំរុញ​ពីមិត្តភក្តិ និងអ្នកផ្ទះ Laresce ក៏បានខំប្រឹងហាត់រៀន ។ ពេលមក ដល់ថ្ងៃប្រកួត នាងគិតថា គ្រាន់តែ ចង់ចូលរួម ជាការសប្បាយ ប៉ុណ្ណោះ នាងមិនបាន គិតថាអាច ឈ្នះការ លើកទំងន់ នេះរហូតដល់ទៅ ៦ ដងនោះទេ ។

16 year old beautiful girl become "Britain's strongest schoolgirl" 6

កំណត់ត្រា របស់នាង ចុងក្រោយបំផុត នៃការលើក ទំងន់គឹ ១០៥ កីឡូក្រាម ។ អ្វីដែល ពិសេសនោះ រាងកាយរបស់ នាងមិនមាន សាច់ដុំធំៗ ឬអ្វីផ្សេងទៀត ដែលធ្វើអោយនាង បាត់រូបរាង ជានារីឡើយ ។ រាងកាយ របស់នាងនៅតែ សិចស៊ី ស្អាតដដែរ ៕

 


ប្រែសម្រួល ៖ កុសល
ប្រភព ៖ k14 


Tags: sport athletic gymnastic muscle body building power lifting laresce browne