យល់ដឹង៖ តាមការសិក្សាមួយនៃសាកលវិទ្យាល័យ Edinburgh ស្កុតឡែនបានអោយដឹងថា
បុរសប្រមាណជា ៧០ភាគរយអាចមានបញ្ហាសុខភាពផ្លូវភេទ បើសិនគេចូលចិត្ដប្រើបា្រស់
ថាំ្នលេប រាល់ពេលគេធ្វើការរួមភេទជាមួយដៃគូររបស់គេ។
វេជ្ជបណ្ឌិត Lee Smith គ្រូពេទ្យជំនាញនៃសាកលវិទ្យាល័យ Edinburgh បាននិយាយថា
បុរសដែលប្រើប្រាស់ថ្នាំលេបពេលរូមភេទ គឺឆាប់កើតនឹងមានបញ្ហាទាក់ទងផ្លូវភេទណាស់
ជាពិសេស គឺទឹកកាម(Sperm) តែម្ដង។ គាត់បានបន្ដថា បុរសងាយនឹងខ្សោយ ឬទឹកកាម
តិចណាស់ បើសិនជាមានការប្រើប្រាស់ថ្នាំលេបញឹកញាប់។
លោកវេជ្ជបណ្ឌិតបានបន្ដថា ការខ្សោយក្រលាន ក៏ឆាប់នឹងកើតឡើងដែរ ប្រសិនជាបុរស
នូវតែបន្ដការអនុវត្ដប្រើប្រាស់ថាំ្នលេប ពេលនៅលើគ្រែ។ ចុងបញ្ចប់លោកគ្រូទពេទ្របាន
ផ្ដល់យោបល់ថា ពួកបុរសគួរតែ ញ៉ាំអាហារបំប៉នសុខភាពវិញ បើសិនជាគេចង់បាន ការរួម
ភេទបានយូរ។ ជាពិសេស គឺពួកបុរសត្រូវអនុវត្ដតាមលក្ខណធម្មជាតិរបស់វា ដើម្បីជាប្រការ
ជៀសវាង ការខូចសុខភាពកាន់តែធ្ងន់ធ្ងរ៕
ដោយ៖ សីហា
ប្រភព៖ telegraph