Acer បានបញ្ចេញម៉ូដែលកុំព្យូទ័រយួរដៃ Predator 21X ដែលមានរូបរាងប្លែកភ្នែក នៅក្នុងពិធីតាំង
ពិព័រណ៍បច្ចេកវិទ្យា IFA 2016 ដែលកំពុងត្រូវបានធ្វើឡើងនៅ Berlin ប្រទេសអង់គ្លេស។
ក្រុមហ៊ុនតៃវ៉ាន់ Acer បានអះអាងថា Predator 21X គឺជាកុំព្យូទ័រយួរដៃដំបូងគេដែលមានអេក្រង់
កោង និងមានរីសូលូសឹន 2.560 x 1.080 pixel ដែលរចនាឡើងសម្រាប់អ្នកលេងហ្គេម។
Laptop នេះ មានរូបរាងគួរឱ្យចាប់អារម្មណ៍ និងមានទម្ងន់ ៨គីឡូក្រាម រួមនឹងគ្រឿងម៉ាស៊ីនប្រភេទ
ខ្លាំង ដូចជា កាតក្រហ្វិក GeForce GTX 1080 ចំនួនពីរ រួមនឹងប្រព័ន្ធកង្ហារចំនួន៥ រន្ធ DD4 ចំនួន៤
និងអាចបន្ថែម RAM ឡើងដល់ 64 GB។
តម្លៃរបស់ Predator 21X មិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងប្រាកដនៅឡើយ ប៉ុន្តែ តាមគម្រោង តម្លៃ
របស់វា អាចលើសពី ៤.០០០ដុល្លារអាមេរិក។
ប្រែសម្រួល ៖ តារា
ប្រភព ៖ theverge