ចំពោះអេក្រង់កុំព្យូទ័រយួរដៃ តើយើងអាចប្រើក្រដាសជូតមាត់ ឬក្រណាត់ដើម្បីសំអាត បានដែរឬទេ?
អ្នកជំនាញការផ្នែកកុំព្យូទ័របានថ្លែងថា ប្រសិនអេក្រង់កុំព្យូទ័រជាប់ធូលី នោះអ្នកអាចប្រើ
ក្រណាត់ cotton ទន់ជ្រលក់ទឹកស្អាត យកមកផ្ដិតសំអាតធូលី។
ក្រៅពីនេះ អ្នកអាចប្រើផលិតផលជំនាញសម្រាប់សំអាតអេក្រង់ laptop ឬអេក្រង់ LCD
ដើម្បីជូតសំអាត ប្រសិនអេក្រង់មានប្រឡាក់ស្នាមមិនស្អាត។
ដាច់ខាត អ្នកមិនត្រូវប្រើក្រណាត់ស្ងួត ឬក្រដាសអនាម័យដើម្បីជូតសំអាត ព្រោះថា គ្រាប់
ធូលីដែលនៅជាប់នឹងធ្វើអោយអេក្រង់មានស្នាមឆូត ឬរលាត់។
អ្នកគួរចងចាំថា មិនត្រូវបាញ់សារធាតុទឹកលាងសំអាតផ្ទាល់ទៅនឹងអេក្រង់នោះទេ គឺគួរតែ
បាញ់ទឹកនោះទៅលើក្រណាត់ទន់អោយវាសើម ទើបយកមកសំអាតថ្នមៗតាមបណ្ដោយ
ឬទទឹងរបស់អេក្រង់៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE