CamNews

កុំព្យូទ័រ 

កំពូលកុំព្យូទូរយក្ស Tianhe 2 របស់ចិន នៅតែជាកុំព្យូទ័រ លឿនបំផុត ក្នុងលោក

កំពូលកុំព្យូទូរយក្ស Tianhe 2 (天河 / Milky Way 2) របស់ចិន ចាប់ផ្ដើមដំណើរការ តាំងពីខែមេ
សាកន្លងទៅ ខណៈដែលប្រព័ន្ធរបស់វា កំពុងត្រូវបានកែលំអ និងបំបាត់ចំនុចខ្វះខាត។

កំពូលកុំព្យូទ័រយក្ស Tianhe 2 ត្រូវបានគេដាក់ក្នុងបន្ទប់ដ៏ធំមួយ នៅក្នុងសកលវិទ្យាល័យ Sun
Yat-sen ក្រុង ក្វាងចូវ នៃខែត្រក្វាងតុង ប្រទេសចិន ហើយវាផ្ដើមដំណើរ ចាប់ពីខែមេសា ឆ្នាំ
២០១៤។ Tianhe 2 មានល្បឿន ៣៣,៨៦ petaflop/s ឬគណនាបាន ៣៣,៨៦ រយលានលានដង
ក្នុងមួយវិនាទី ហើយល្បឿនគណនាជាអតិបរមា ឡើងដល់ ៥៤,៩ petaflop។ កុំព្យូទ័រនេះ មាន
ចំនុចប្រសព្វគ្នា ចំនួន ១៦.០០០ ចំនុច និងមាន core ចំនួន ៣លាន, Tianhe 2 ប្រើប្រាស់ផ្ទាំង
ប្រូសេសឺរ Intel Xeon ចំនួន ៨០.០០០, ប្រព័ន្ធប្រូសេសឺរ FT-1500 របស់ចិន  និងប្រព័ន្ធប្រតិបត្តិ
Kylin Linux ។

យោងតាមអ្នកជំនាញការ កំពូលកុំព្យូទ័រនេះ ផ្គង់ផ្គង់តម្រូវការក្នុងការស្រាវជ្រាវផ្នែកវិទ្យាសាស្ដ្រ
រួមមាន រូបវិទ្យាម៉ូលេគុល, ព្យាករណ៍អាកាសធាតុ។ល។ បច្ចេកវិទ្យារបស់កុំព្យូទ័រនេះ ក៏ត្រូវបាន
ប្រើប្រាស់ក្នុងគោលដៅយោធាផងដែរ។

Tianhe 2 បច្ចុប្បន្ន នៅតែរក្សាបាននូវភាពជាឯតទគ្គកម្មរបស់ខ្លួន ពោលគឺវាជាកំពូលកុំព្យូទូរដែល
មានកម្លាំងខ្លាំងបំផុតក្នុងពិភពលោក ចាប់តាំងពីត្រូវបានទទួលស្គាល់ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៣។ កំពូលកុំព្យូទ័ររបស់ទីភ្នាក់ងារពិសោធជាតិ Oak Ridge ស្ថិតក្រោមក្រសួងថាមពលអាមេរិក ជាប់
ចំណាត់ថ្នាក់លេខពីរ ដោយមានល្បឿនត្រឹមតែពាក់កណ្ដាលនៃល្បឿនរបស់ Tianhe 2 ។

Tianhe 2 ត្រូវបានដាក់ឱ្យដំណើរការសាកល្បង ចាប់ពីខែធ្នូ ឆ្នាំ ២០១៣ គឺមុនគម្រោង ដែលបាន
គេកំណត់ឱ្យប្រើប្រាស់ក្នុងឆ្នាំ ២០១៥។ ទឹកប្រាក់ដែលរដ្ឋាភិបាល ចំណាយទៅ Tianhe 2 គឺ
៣៩០លានដុល្លារ។ ប្រព័ន្ធកុំព្យូទ័រនេះ ត្រូវបានរចនា និងអភិវឌ្ឍឡើង ដោយក្រុមអ្នកជំនាញការ នៃសកលវិទ្យាល័យបច្ចេកវិទ្យាការពារជាតិរបស់ចិន (NUDT) និងក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មាន
Inspur ។

Tianhe 2 គឺជាលទ្ធផលនៃការស្រាវជ្រាវ ដែលស្ថិតក្រោមកម្មវិធីវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យារបស់
ចិន ដែលមានឈ្មោះថា ៨៦៣ ដែលបានចាប់ផ្ដើមតាំងពីទសវត្សឆ្នាំ ១៩៨០។ កម្មវិធីនេះ ត្រូវ
អនុវត្តក្នុងគោលដៅ ជម្រុញឱ្យមានការរីកចម្រើនក្នុងវិស័យស្រាវជ្រាវវិទ្យាសាស្ដ្រ ព័ត៌មានវិទ្យា
និងបច្ចេកវិទ្យាអាកាសចរ។ ក្រៅពី Tianhe 2 ក្រុមអ្នកជំនាញការចិន ក៏បានអភិវឌ្ឍកំពូលកុំព្យូទ័រ
ល្បឿនលឿន ចំនួន ២០៥គ្រឿងផ្សេងទៀត រួមនឹងប្រព័ន្ធឡាស៊ែរ ប្រឆាំងផ្កាយរណបផងដែរ៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Forbes


Tags: China Tianhe-2 computer Fastest