CamNews

កត្តាមួយចំនួនដែលបណ្ដាលអោយភ្លើងឆេះព្រៃនៅអាមេរិក

អាមេរិក៖ តាមសេចក្ដីរាយការណ៍ របស់ភ្នាក់ងារសារពត៌មាន អាមេរិកបានអោយដឹងថា​
ពេលបច្ចុប្បន្ននេះមានកត្ដាជាច្រើនដែលបណ្ដាលអោយមានភ្លើងឆេះព្រៃ នៅសហរដ្ឋអា
មេរិកជាញឹកញាប់។ គ្រោះមហន្ដរាយនេះបានបំផ្លិចបំផ្លាញធនធានព្រៃឈើ នៅរដ្ឋមួយ
ចំនួនក្នុងសហរដ្ឋអាមេរិក ស្ទើរគ្នានសល់។


កត្តាដែលបណ្ដាលអោយភ្លើងឆេះព្រៃរួមមាន៖

១. ការជក់បារីរបស់ប្រជាពលរដ្ឋ


FBI ភាក់ងារស៊ីបអង្កេតផ្នែកព្រៃឈើ បានអោយដឹងថា ថ្មីៗនេះភ្លើងឆេះព្រៃនៅឯ Waldo
Canyon ក្នុងរដ្ឋ Colorado នៅតែបន្ដឆេះនៅឡើយ។ ការឆេះព្រៃនេះបណ្ដាលអោយប្រជា
ជនប្រមាណជាង ៣០,០០០ នាក់ត្រូវជម្រៀសខ្លួនដើម្បីស្វែងរកកន្លែងសុវត្ថិភាព។

តាមការធ្វើស្ថិតិរបស់រដ្ឋភិបាលបានបញ្ចាក់ថាភ្លើងឆេះព្រៃដែលបណ្ដាលមកពីការជក់បារី
របស់ប្រជាពលរដ្ឋគឺធ្វើអោយឆេះព្រៃ មានទំហំប្រមាណជា ៥.៣៦ លាន acres (គិតត្រឹម
ឆ្នាំ ២០១១)។

២. ការប្រើប្រាស់អាវុធជាតិផ្ទុះ

តាមសេចក្ដីរាយការណ៍របស់ Christain Science Monitor បានអោយដឹងថា ប៉ុន្មានខែកន្លង
ទៅនេះ ដោយសារមានការផ្ទុះអាវុធ ដូចជាការលួចបាញ់សត្វព្រៃ បានធ្វើអោយភ្លើឆេះព្រៃ
ចំនួន ២០កន្លែង​ ដែលស្មើនឹង​ ៤០​ miles ក្នុងតំបន់ភាគខាងត្បូងនៃរដ្ឋ SaltLake ត្រូវបានបំ
ផ្លិចបំផ្លាញ។
       
៣. ការធ្វើផ្លូវទេះភ្លើង

ខណៈដែលធ្វើកំណាត់ផ្លូវរទេះភ្លើង កម្មករភាគច្រើនតែងតែមានការធ្វេសប្រហែស ដែល
ពួកគេមិនបានយករនាំងបាំងអោយស្រួលបួល ដូច្នេះពេលផ្សារដែក កម្ទេចភ្លើងក៏ហើរទៅ
ប៉ះធុងហ្គាស ឫព្រៃឈើតែម្ដង។ តាមសេចក្ដីរាយការណ៍ពី NBC បានអោយដឹងថា អង្គការ
UnionPacific Railroad បានចំណាយ​ថវិការរហូរដល់ ១០២​ លាន​ដុល្លារ នៅឆ្នាំ ២០០៨ ក្នុង
ទប់ស្កាត់ភ្លើងឆេះព្រៃ ដែលបណ្ដាលមកពីការធ្វើផ្លូវរទេះភ្លើងនេះ៕

 

ដោយ៖ សារិន
ប្រភព៖ msn

 


Tags: news USA willdfire