CamNews

កីឡាអន្តរជាតិ 

England អាចជាក្រុមបន្ទាប់ ដែលត្រូវធ្លាក់ចេញពី World Cup បន្ទាប់ពីចាញ់ Uruguay (មានវីដេអូហាយឡាយ)

ការប្រកួត World Cup បានធ្វើដំណើរបាន យ៉ាងរលូនហើយ មកយើងក៏បានឃើញ ក្រុមមួយចំនួន ចាប់ផ្តើមធ្លាក់ជាបណ្តើរៗ ផងដែរដោយ ក្នុងនោះមាន Spain និង Cameroon បានហាលអាវ មុន គេ​បាត់ទៅហើយ ។ ឥលូវងាកមកមើល ការប្រកួតរវាងក្រុម England និង Uruguay វិញម្តងដែល​ធ្វើឡើងនៅ Arena de Sao Paulo ដែលមានអ្នក ចូលទស្សនា ៦២៥៧៥ ។



ការប្រកួត ចាប់ផ្តើមនៅតង់ទី ១ ក្រុមទាំង ២ វាយប្រហារគ្នា ទៅវិញទៅមក តែមិនអាចស៊ុតចូល បានរហូតដល់ នាទីទី ៣៩ កីឡាករ Luis Suarez  ស៊ុតចូលមួយគ្រាប់ នាំអោយក្រុម Uruguay នាំ មុខមុន ក្នុងតង់ទី ១ ។ ចូលមកដល់ តង់ទី ២ ក្រុមទាំង ២ ក៏នៅតែវាយប្រហារ គ្នាទៅវិញទៅមក ដដែលព្រោះថា កំលាំងនិងការលេង ប្រហែលគ្នា ។ រហូតមកដល់នាទីទី ៧៥ ទើប​ Rooney របស់ England រកគ្រាប់បាល់ បានសងវិញ ។ តែសំណាង England មិនដល់ហើយក៏ត្រូវ Uruguay ថែម មួយគ្រាប់ទៀត ដោយកីឡាករ Suarez ដដែល ។ បញ្ចប់ការប្រកួតក្រុម Uruguay បញ្ចប់ដំណើរ របស់ England ក្នុង World Cup ក្នុងលទ្ធផល ២ ទល់ ១ ៕

 

ដោយ ៖ កុសល
ប្រភព ៖ livescore,youtube 


Tags: football england uruguay world cup