CamNews

កីឡាអន្តរជាតិ 

ផែនការផ្លាស់ប្តូររបស់Real Madrid ៖ លក់6 ទិញ7

ក្រោយពីត្រូវBayernទំលាក់នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រាត់Champions League
គ្រូបង្វឹក
Jose Mourinhoបានធ្វើផែនការផ្លាស់ប្តូរមនុស្សសំរាប់រដូវកាលថ្មី តាមរយះ
នេះក្លឹបបាល់ទាត់
ស្តេចអេស្បាញនេះនឹងលក់ចេញកីឡាករ៦នាក់​ ហើយទិញថ្មី៧នាក់។
Jose Mourinho បានបន្តដឹកនាំក្លឹបនៅReal Madrid។ បើទោះជាម្ចាស់ក្លឹបFlorentino Perez នៅ
មិនទាន់បញ្ចេញនូវការសំរេចចុងក្រោយ ប៉ុន្តែ"មនុស្សពិសេស"ប្រាកដជានឹងត្រូវបានរក្សានៅដដែល
ក្រោយពីលោកបានជួយក្លឹបមានការរីកចំរើនជាងមុន។ ទោះជាត្រូវធ្លាក់ពីChampions League តែ
Real Madrid កំពុងតែមានឱកាសយ៉ាងច្រើនក្នុងការលើកពានLa Liga ក្រោយ៣ឆ្នាំត្រូវBarcelona
គ្រប់គ្រង។

Higuainចង់ចាកចេញ ក្នុងពេលReal Madridមិនចង់បាត់បង់

កីឡាករ៥នាក់ដែលត្រូវចាកចេញជាផ្លូវការក្នុងផែនការរបស់Mourinhoមាន កីឡាករ Ricardo
Carvalho, Raul Albiol, Hamit Altintop, Lassana Diarra និង Ricardo Kaka។ ចំណែកGonzalo
Higuain គឺMourinhoមិនចង់បាត់បង់ឡើយ ប៉ុន្តែគេចង់ចាកចេញដោយការអន់ចិត្តមិនបានចូល
ប្រកួត១១កីឡាករដំបូង​បានច្រើន ដោយMourinhoតែងប្រើកីឡាករBenzama ជំនួសគេ។

ខ្សែការពារJavi Martinez ជាគោលដៅសំខាន់ទី១Real

ចំណែកកីឡាករ៧នាក់ដែលស្ថិតក្នុងផែនការទិញរបស់Mourinhoសំរាប់រដូវកាលក្រោយគឺ
អ្នកចាំទី​Thibaut Courtois(Atletico Madrid), ខ្សែការពារJavi Martinez(Atletico Madrid),
ខ្សែប្រយុទ្ធSergio Aguero(Man City) (ករណីHiguainចាកចេញ), Eden Hazard (Lille),
Freddy Guarin (FC Porto), Neymar (Santos), Van Persie (Arsenal)៕

ដោយ៖ និស្ស័យ
ប្រភព៖ zing


Tags: real mourinhofootball