CamNews

កីឡាអន្តរជាតិ 

Real ស្ពឹក​មុខ ខណៈ PSG បាន​ត្រឹម​ស្មើ ២-២ ទល់​នឹង Man City យប់​មិញ​នៅ Champions (Video Inside)

(ក្រុងប៉ារីស)៖ ក្រុមយក្សរបស់អេស្ប៉ាញ Real Madrid បានបរាជ័យ ២-០ ក្នុងផ្ទះរបស់ Wolfsburg គ្រាដែលម្ចាស់ផ្ទះ Paris Saint-Germain បានត្រឹមស្មើ ២-២ ពេលជួបក្រុមភ្ញៀវទៅពីអង់គ្លេស Manchester City សម្រាប់ជើងទី១ នៃ Champions League វគ្គ៨ក្រុមចុងក្រោយ ។

ម្ចាស់ជើងឯកឆ្នាំ២០១៤ Real Madrid បានភ្លាត់ស្នៀតរបូតគ្រាប់ទី១ នៅនាទីទី១៨ ដោយបាល់ប៉េណាល់ទីស៊ុតដោយ​កីឡាករ Ricardo Rodriguez មុន​ពេល​៧​នាទី​បន្ទាប់​មិត្ត​រួម​ក្រុម Maximilian Arnold រក​បាន​គ្រាប់ទី២ទៀត ដែល​ធ្វើ​ឲ្យ Wolfsburg មាន​ទឹក​មាត់​លេប​ជា​ខ្លាំង​ក្នុង​ទឹក​ដី​របស់​ខ្លួន មុន​ត្រឡប់​ទៅ​ទឹក​ដី Real វិញ​នា​រាត្រី​ថ្ងៃ​ទី​១២ មេសា​ខាង​មុខ ដើម្បី​បញ្ចប់​ជើង​ទី​២ ។

នេះជាការដឹកនាំចាញ់លើកទី១ របស់គ្រូបង្វឹកថ្មី Zinedine Zidane លេង​ក្នុង Champions League ៣​ប្រកួត​មក​នេះ ក្រៅ​ពី​២​ប្រកួត​ជាប់​គ្នា​កាល​ពី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ទៅ​លើ AS Roma របស់​អ៊ីតាលី​ដោយ​លទ្ធផល ២-០ ដូច​គ្នា ។

ងាកមកមើល PSG វិញ Zlatan Ibrahimovic ប៉េណាល់ទី១គ្រាប់មិនចូលនៅនាទីទី១៤ ដោយត្រូវបានអ្នកចាំទីដៃស្អិត Joe Hart ជួយ​សង្រ្គោះ​ពេល​ទាត់​ទៅ​ស្តាំ ត្រូវ​បាន​ស្រោច​ស្រង់​ស្ថាន​ការណ៍​វិញ ពេល​ដែល​រក​គ្រាប់​តាម​ស្មើ ១-១ នៅ​នាទី​ទី​៤១ ក្រោយ​ពេល Kevin de Bruyne ស៊ុត​គ្រាប់​នាំ​មុខ​នៅ​នា​ទី​ទី​៣៨ ។

នៅកីឡដ្ឋាន Pace de France កាន់មានកម្តៅខ្លាំងឡើងនៅពេលដែលគ្រាប់បាល់ស្មើគ្នាចាប់តាំងពីវគ្គទី១ ដោយ​ខំ​វាយ​សម្រុក​ខ្លាំងក្លា​ឡើង​ថែម​ទៀត​រហូត​ទទួល​បាន​ជ័យ​ជំនះ​នាំ​មុខ ២-១ Adrien Rabiot នៅ​នាទី​ទី​៥៩ តែ​ត្រូវ​បាន Fernandinho វាយ​បក​តាម​បាន​ស្មើ​វិញ​នៅ​នាទី​ទី​៧២ ដើម្បី​រុញ PSG ដល់​មាត់​ជ្រោះ​តែ​ម្តង មុន​ពេល​ជួប​គ្នា​បញ្ចប់​ជើង​ទី​២ នៅ​សប្តាហ៍​ក្រោយ​ទៀត ៕




 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Real PSG