CamNews

ព័ត៌មានបច្ចេកវិទ្យា 

វិធីផ្លាស់ប្ដូររូបប្រូហ្វាលលើ Facebook ដោយស្វ័យប្រវត្ត

ថ្មីៗនេះ Facebook បានឧទ្ទេសនាមមុខងារមួយដែលជួយឱ្យអ្នកប្រើប្រាស់អាចបង្កើតរូបប្រូហ្វាល
ដោយកំណត់ពេលវេលាច្បាស់លាស់ ពោលគឺផ្លាស់ប្ដូររូប Avatar ដោយស្វ័យប្រវត្ត។

ដំបូង អ្នកត្រូវចូលទៅកាន់គណនី Facebook និងចូលទៅកាន់ទំព័រផ្ទាល់ខ្លួន។ បន្ទាប់មក រើស្លាប
ព្រួញកូនកណ្ដុរទៅរករូបប្រូហ្វាល រួចចុចលើអក្សរ Update Profile Picture។

ភ្លាមនោះ វានឹងបង្ហាញផ្ទាំង Update Profile Picture។ នៅទីនេះ អ្នកអាចអាបឡោតរូបថតថ្មី ឬ
ជ្រើសរើសរូបថតចាស់ៗដែលបានអាបឡោតកន្លងមក ឬមួយថតរូបថ្មីដើម្បីធ្វើជារូបប្រូហ្វាលថ្មី
សម្រាប់ Fabcebook។

បន្ទាប់ពីបានជ្រើសរើសរូបថតថ្មី អ្នកនឹងត្រូវបាននាំចូលទៅកាន់ផ្ទាំង Create Profile Picture។ នៅ
ទីនេះ អ្នកអាចកែរូបតូចធំដើម្បីបង្កើតជារូបតំណាង។ ក្រោយមក ចុចទៅលើ Make Temporary
ដែលនៅខាងក្រោម ហើយជ្រើសរើសពេលវេលា ១សប្ដាហ៍ ១ថ្ងៃ ១ម៉ោង។ល។ រួចចុចរក្សាទុក
(Save)។

បើសិនអ្នកចង់កំណត់ពេលវេលាខ្លីជាង ឬវែងជាង អ្នកអាចជ្រើសរើសបានដោយចុចលើ Custom ។

ប្រែសម្រួល ៖ បុត្រា
ប្រភព ៖ TGDD


Tags: Facebook វិធីសាស្ដ្រ ប្ដូររូប​ ស្វ័យប្រវត្ត