CamNews

ព័ត៌មានអន្តរជាតិ 

មួយថ្ងៃក្រោយ យន្តហោះ បាត់ខ្លួន ភាគហ៊ុន ក្រុមហ៊ុន AirAsia ធ្លាក់ខ្លាំង នៅថ្ងៃជួញដូរ ដំបូង

ព័ត៌មានអន្តរជាតិ ៖ ភាគហ៊ុន ក្រុមហ៊ុនអាកាសចរណ៍ AirAsia ធ្លាក់ចុះដល់ទៅ    ១១,៦ ភាគរយ មួយ ថ្ងៃបន្ទាប់ ក្រោយយន្តហោះ ក្រុមហ៊ុនមួយនេះ បាត់ខ្លួន កាលពីព្រឹក ថ្ងៃអាទិត្យ   ម្សិលមិញនេះ​ អំឡុង ពេលធ្វើដំណើរហោះហើរ ដឹកអ្នកដំណើររបស់ខ្លួន ឆ្ពោះទៅកាន់ប្រទេស សឹង្ហបុរី ដោយហោះចេញពីទី ក្រុង Surabaya ប្រទេស ឥណ្ឌូនេស៊ី ។


ប្រភពពីសារព័ត៌មាន រ៉យទ័រ អោយដឹងថា ភាគហ៊ុន ក្រុមហ៊ុនអាកាសចរណ៍ មួយនេះ បានធ្លាក់ចុះនៅ ដើមសប្តាហ៍ថ្ងៃច័ន្ទនៅថ្ងៃជួញដូរដំបូង    ខណៈសមត្ថកិច្ចពាក់ព័ន្ធ   កំពុងតែ    បន្តប្រតិបត្តិ ការយ៉ាង សស្រាក់សស្រាំ តាមរុករកយន្តហោះ បាត់ខ្លួន មានជើងហោះហើរ QZ8501     ។  សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ភាគហ៊ុន ក្រុមហ៊ុន AirAsia បានធ្លាក់ចុះច្រើនដល់ទៅ     ១២,៩ ភាគរយ (fell as much as 12.9 percent to 2.56 ringgit at 0102 GMT) ជាអត្រាមួយ មានការធ្លាក់ចុះ ទាបបំផុត​ ចាប់ តាំងពីថ្ងៃទី ២៨ វិច្ឆិកា មកនេះ ។ គួររំឮកថា ភាគហ៊ុនក្រុមហ៊ុននេះ ឡើង   ដល់ ទៅ  ២១,៤ ភាគ ចាប់ តាំងពី ដើមឆ្នាំ ។

សាខាក្រុមហ៊ុនអាកាសចរណ៍ Indonesia AirAsia ក្នុងនោះ ៤៩ ភាគរយ ត្រូវបានគ្រប់គ្រងដោយ ក្រុម ហ៊ុន អាកាសចរណ៍ ដែលមានមូលដ្ឋាននៅម៉ាឡេស៊ី AirAsia ភាគច្រើន ម្ចាស់ភាគហ៊ុន គឺជា ជន ជាតិ ម៉ា ឡេស៊ី ។ The AirAsia group រួមមានសាខារបស់ខ្លួន នៅក្នុង  ប្រទេស    ថៃ   ហ្វីលីពីន និង ឥណ្ឌា ខណៈបណ្តាក្រុមហ៊ុន ទាំងនេះ ពុំធ្លាប់មានប្រវត្តិធ្លាក់យន្តហោះ អ្វី នោះទេ ចាប់តាំងពីប្រតិបត្តិការ ឆ្នាំ ២០០២ មកម្ល៉េះ ៕

- អាន ៖ សមត្ថកិច្ច ពាក់ព័ន្ធ សម្រុក រុករក ម្តុំកោះ Belitung ទីតាំង​ យន្តហោះ AirAsia បាត់ខ្លួន

- អាន ៖ ពីលុត បើកយន្តហោះបាត់ខ្លួន AirAsia ស្នើសុំ ហោះបង្វែរគោលដៅ មុនវិនាទី ពេលបាត់ខ្លួន

- អាន ៖ ផ្អើលមួយទ្វីបលោក ខណៈយន្តហោះ ក្រុមហ៊ុន AirAsia បាត់ខ្លួននៅ តំបន់អាស៊ី ជិតកម្ពុជា ព្រឹកមិញនេះ


ប្រែសម្រួល ៖ កុសល
ប្រភព ៖ រ៉យទ័រ


Tags: Breaking news World news Unt news Hot news Singapore Indonesia AirAsia QZ8501