CamNews

កុំព្យូទ័រ 

កុំព្យូទ័របុរាណ Apple-1 មានតម្លៃជាង ១ពាន់លានរៀល ពេលលក់ដេញថ្លៃ

Apple-1 គឺជាផលិតផលដំបូងមួយរបស់ក្រុមហ៊ុន Apple ហើយផលិតផលនេះ មានប្រហែល
ត្រឹមតែ ៥០គ្រឿងប៉ុណ្ណោះ ដែលត្រូវបានលក់ចេញ។

ថ្មីៗនេះ កុំព្យូទ័រជំនាន់ដំបូងមួយគ្រឿងរបស់ Apple ដែលមានឈ្មោះ Apple-1 ទើបតែត្រូវបាន
គេដាក់លក់ដេញថ្លៃ បានសម្រេច ដោយតម្លៃរបស់វា ឡើងដល់ ៣៦៥.០០០ដុល្លារអាមេរិក គឺ
ប្រហែលនឹង ១.៤៨៥.៨៩០.០០០ រៀល។

យោងតាមព័ត៌មានពីអ្នកវិនិយោគ Christie តម្លៃដែលបានលក់ចេញរបស់ Apple-1 គឺទាបជាង បើធៀបនឹងតម្លៃដែលបានគ្រោងទុករបស់ក្រុមហ៊ុននេះ។ មុននេះ Christie យល់ថា ពួកគេអាច
លក់ Apple-1 ក្នុងតម្លៃ ចាប់ពី ៤០០.០០០ ទៅ ៦០០.០០០ដុល្លារអាមេរិក។

កាលពីមុននេះ ក៏ធ្លាប់មានការដាក់លក់ដេញថ្លៃនូវ Apple-1 មួយគ្រឿង ដែលតម្លៃចុងក្រោយ
របស់វា បានឡើងដល់ ៩០៥.០០០ដុល្លារអាមេរិក។ នេះក៏ជាឯតទគ្គកម្មអំពីតម្លៃលក់របស់
ផលិតផលម៉ូដែលនេះផងដែរ។

ចំពោះ Apple-1 នេះគឺជាផលិតផលមួយក្នុងចំណោមកុំព្យូទ័រដំបូងគេបង្អស់ ដែលត្រូវបាន
Apple ផលិត កាលពីឆ្នាំ ១៩៧៦។ យោងតាមការគន់គូររបស់ក្រុមអ្នកជំនាញ កុំព្យូទ័រដំបូងរបស់
Apple គឺមានប្រមាណជា ៥០គ្រឿង ហើយក្នុងនេះ ក៏មានតែប៉ុន្មានគ្រឿងប៉ុណ្ណោះ ដែលនៅ
សល់មកដល់បច្ចុប្បន្ន៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Theguardian


Tags: Christie Apple Apple-1 កុំព្យូទ័របុរាណ លក់ដេញថ្លៃ